រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ ជនពិការកាន់តែទទួលបានការលើកតម្កើង និងយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ, ស្ថាប័ននៅទូទាំងប្រទេស

ចុះផ្សាយ: ថ្ងៃទី07 ខែ06 ឆ្នាំ2017

 ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានលើកឡើង ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បាន នឹង កំពុងតែយកចិត្តទុកដាក់ ជំរុញ និងលើកកម្ពស់សុខុមាលភាពជនពិការ ដោយប្រែក្លាយពីការជួយជនពិការក្នុង បរិបទមនុស្សធម៌ ឲ្យក្លាយជាកាតព្វកិច្ចវិញ។

 ឯកឧត្តមបានបន្តថា ហេតុដូចនេះ ទើបអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុ ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់អំពី «ការឆ្លុះបញ្ចាំងក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ ដើម្បីប្រមូលទិន្នន័យយកមកធ្វើការវិភាពអំពីព័ត៌មាននានា និងធ្វើការអភិវឌ្ឍជារបាយការណ៍សង្ខេបដើម្បី យកទៅបង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ទាក់ទងនឹង «ការពិនិត្យឡើងវិញអំពីផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨» ដែលគ្រោងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែល កំពង់ធ្ចើការលើវិស័យពិការភាពទាំងមូល។

ការលើកឡើងរបស់ ឯកឧត្តម ឯម ច័ន្ទមករា នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពី «ការឆ្លុះបញ្ចាំង ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ ជាមួយបណ្តាញការងារជនពិការ» រៀបចំធ្វើនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ កាំប៊ូឌីយ៉ាណា រាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ នេះត្រូវបានកសាងឡើងដោយមានការពិគ្រោះយោបល់ ជាមួយក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ជាពិសេសបងប្អូនជនពិការប្រភេទ និងធានាសង្គមតថភាព ជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ យុទ្ធសាស្រ្តអ៉ីនឈាន់ ធ្វើឲ្យសិទ្ធិក្លាយជាការពិត និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ឯកឧត្តម សែម សុខា បានបន្តថា យុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ មាន១០គោលដៅ និង៩៣យុទ្ធសាស្រ្ត ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនរួមមាន ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កំណើនការងារ និងអាជីព បង្កើនជីវភាពរស់នៅ ការពង្រឹងភាពជាម្ចាស់ការ ការផ្តល់សេវាសុខភាព និងស្តារលទ្ធភាពពលកម្ម ការបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ការកាត់បន្ថយ និងលុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចផ្សេងៗ ធានាសន្តិសុខបុគ្គល ការគ្រប់គ្រងហានិភ័យ សង្រ្គោះបន្ទាន់ផ្នេកមនុស្សធម៌ ពេលមានគ្រោះមហន្តរាយ សេវាអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការទទួលព័ត៌មាន ការសម្តែងមតិ ការចូលរួមជីវភាពនយោបាយ និងផ្តល់សិទ្ធិអំណាច ការចូលរួមសកម្មភាពវប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្ហែ ការបង្កលក្ខណៈងាយស្រួល ក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ចូនជាសាធារណៈ ចំណេះដឹង ព័ត៌មាន ការទំណាក់ទំនងជាដើម។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចដដែលបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានអំពាវនាវដល់គ្រប់ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈ សម្របា់ជនពិការគ្រប់ប្រភេទ ដូចជាការរៀបចំចំណតយានយន្តសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌កន្លែងលេងកីឡា កន្លែងកំសាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាពព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅ របស់ជនពិការឲ្យបានសមរម្យ ស្របតាមសេដ្ឋកិច្ចជាតិ និងបានបំផុសលើកទឹកចិត្ត ដល់ពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល ឲ្យចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់ជនពិការ។

គួរបញ្ជាក់ថា បច្ចុប្បន្នសុខុមាលភាពរបស់ជនពិការ ត្រូវយកចិត្តទុកដាក់ពី គ្រប់មជ្ឈដ្ឋាន ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៦ ទៅក្រសួង ស្ថាប័នរដ្ឋ ចំនួន៤៣ បានជ្រើសរើសជនពិការចូលបម្រើការងារ មានចំនួន ២,៥៧៦នាក់ ក្នុងនោះ ជនពិការកម្រិតធ្ងន់មានចំនួន៩៥៣នាក់ ដែលក្នុងម្នាក់ៗនៃជនពិការធម្មតា គិតសរុបទាំងអស់ មានចំនួន ៣,២៩នាក់ ស្មើនឹង១.៧២ភាគរយ៕

ដៃគូរបស់យើង