រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តមរដ្ឋមន្រ្តី វង សូត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសិទលើកទី១០ នៃរដ្ឋជាភាគីអនុសញ្ញាស្តីពី «សិទ្ធិជនពិការ» រយៈពេល៣ថ្ងៃ នៅទីក្រុងញ៉ូយក

ចុះផ្សាយ: ថ្ងៃទី12 ខែ06 ឆ្នាំ2017

(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិ តិសម្បទា និងប្រធាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូកកម្ពុជា ដើម្បីចូលរួមក្នុងសន្និសិទលើទី១០ នៃរដ្ឋជាភាគី អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ និងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ មិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។

ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាព ជនពិការ បានឲ្យដឹងនៅមុនពេលចេញដំណើរនៅឯអាកាសយាន្តដ្ឋានហោះហើរអន្តជាតិភ្នំពេញថា សន្និសិទលើកទី១០ នៃរដ្ឋាជាភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងប្រព្រឹត្តនៅក្រោមប្រធានបទ «ទសវត្សរ៍ទីពីរ នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ៖ ការដាក់បញ្ចូលនិងការ ចូលរួមយ៉ាងពេញលេញរបស់ជនពិការ និងអង្គការតំណាង របស់ពួកគេក្នុងការអនុវត្តអនុសញ្ញា»។ សន្និសិទនេះនិងមានការចូលរួមពីបណ្តាមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលនានាលើ ពិភពឯកឧត្តមសរុបចំនួនប្រមាណ ១៦០ប្រទេស។

បើតាមអ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា សន្និសិទនេះក៏នឹងមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទុយ រី អគ្គរាជទូតដំណាងអចិន្រ្តៃនៃស្ថានបេសកកម្មរបស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាតិ និងឯកឧត្តម សួង ម៉ងឡុង អគ្គនាយកនៃអគ្គនាយដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួង សង្គមកិច្ច ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈ សំខាន់នេះផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមទៀតថា សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗរួមមាន៖

១៖ ដើម្បីពិភាក្សាអំពីការដោះស្រាយ ផលប៉ះពាល់ នៃការរើសអើងច្រើនលើជនពិការនិងការលើកកម្ពស់ការចូលរួម និងភាពជាដៃគូពហុភាគីពាក់ព័ន្ធរបស់ ពួកគេសម្រាប់ការសម្រេចបាននូវគោលដៅសហសវត្ស ដែលមានភាព ស្របគ្នាជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ។

២៖ ការដាក់បញ្ចូលនិងការចូលរួមយ៉ាងពេញលេញរបស់ជនពិការក្នុងសកម្មភាពមនុស្សធម៌ ។

៣៖ ការលើកកម្ពស់កាអភិវឌ្ឍក្នុងការបញ្ចូលគ្នា និងការអនុវត្ត នៃរបៀបវារៈទីក្រុងថ្មី Habitatlll ។

គួរបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និងបានចូលជាធរមាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ។ ក្រៅពីអនុសញ្ញាសិទ្ធិជនពិការប្រទេស កម្ពុជាក៏ប្រទេស សហត្ថលខី នៃទស្សវត្សជនពិការប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក យុទ្ធសាស្រ្តអ៊ីនឈាន់ ធ្វើឲ្យ សិទ្ធិក្លាយជាកាពិតផងដែរ ។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជន នៅឆ្នាំ២០០៩និង បានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ដែលបាន បង្ហាញពីការគាំទ្រនិង យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដៃគូរបស់យើង