រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ថ្កោលទោសយ៉ាងដាច់អហង្ការ​ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើរដាច់ក នៅខេត្តកំពត, លោកថ្លែងថា នេះជាអំពើសាហាវបំផុត ដែលមិនអាចលើកលែងទោសបាន

ចុះផ្សាយ: ថ្ងៃទី03 ខែ12 ឆ្នាំ2017

ភ្នំពេញ)៖ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសតាមរយៈសារព័ត៌មាន Fresh News ថ្កោលទោសយ៉ាងដាច់អហង្ការ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើដាច់ក នៅខេត្តកំពត។ ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា ទង្វើរបស់ជនដៃដល់រូបនេះ គឺជាអំពើព្រៃផ្សៃ និងសាហាវបំផុត មិនអាចលើកលែងទោសឲ្យបានឡើយ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ ក៏បានអំពាវនាវឲ្យសមត្ថកិច្ចចាត់ការលើជនដៃដល់រូបនេះឲ្យខាតតែបាន និងអនុវត្តទៅតាមច្បាប់កំណត់ ដើម្បីកុំឲ្យបុគ្គលដទៃទៀត ប្រព្រឹត្តអំពើអាក្រក់ទៅតាមជនដៃដល់នេះ។

ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងការសោកស្តាយ ចំពោះគ្រួសាររបស់ យុវតីគ-ថ្លង់ខាងលើ ដែលបានក្លាយជាជនរងគ្រោះម្នាក់ ដោយសារតែជនដៃដល់ ហ៊ានលើកដៃកាប់ជនពិការ ដែលមានសតិមិនល្អបែបនេះ។

យោងតាមព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧នេះ ករណីកាប់យុវតី គ-ថ្លង់ អាយុ១៤ឆ្នាំ ស្ទើស្លាប់ស្ទើរស់ ភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពេលនេះសមត្ថកិច្ចចាប់បាន ជនដៃដល់ ហើយ។ ចំពោះមូលហេតុនៃការប្រើអំពើហិង្សាដ៏ឃោរឃៅនេះ គឺដោយសារតែជនដៃដល់ ដែលជាក្មេងជំទង់នោះប៉ុនប៉ងរំលោភ នាងកណ្តាលវាលស្រែ ប៉ុន្តែត្រូវនាងស្រែក។

ការចាប់ខ្លួនជនដៃដល់ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានធ្វើឡើងនៅម៉ោង៨៖០០យប់ម្សិលមិញនេះ នៅជើងភ្នំនាងសេដា អោន ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីសមត្ថកិច្ចជំនាញខេត្តកំពត បានធ្វើការតាមប្រមាញ់ ជាច្រើនម៉ោង ក្រោយកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ដែលជាក្មេងជំទង់ មានឈ្មោះ អាន ប៉ាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិ/ ឃុំកើតហេតុ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ ស្រី ខេម អាយុ១៤ឆ្នាំ ជាមនុស្សគ ហើយសតិមិនគ្រប់ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ នៅក្បែរផ្ទះរបស់ជនដៃដល់។ ជនរងគ្រោះ រងការកាប់ឲ្យរបួសចំនួន ៣កន្លែង រួមមានកញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែង។

បើតាមចម្លើយសារភាព របស់ជនដៃដល់ បានឱ្យដឹងថា រូបគេបានកាប់ទៅលើជនរងគ្រោះ ព្រោះតែនាងស្រែក នៅពេលដែល រូបគេប៉ុនប៉ងរំលោភ មិនបានសម្រេច នៅក្នុងវាលស្រែ។

សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ មានករណីកាប់ទៅលើ យុវតី គ-ថ្លង់ម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅចំណុចក្នុងស្រែ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន។ យ៉ាងណាក៏ដោយ ក្រោយចាប់ខ្លួន និងសួរចម្លើយរួចនោះ សមត្ថកិច្ច បញ្ជូនជនដៃដល់ទៅតុលាការ ដើម្បីអនុវត្តទៅតាមច្បាប់៕

ដៃគូរបស់យើង