រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ស្នើប្រើពាក្យ «ជនមានពិការភាព» ជំនួសពាក្យ «ជនពិការ» ដើម្បីបំបាត់ការរើសអើង

ចុះផ្សាយ: ថ្ងៃទី18 ខែ12 ឆ្នាំ2017

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការតំណាងឲ្យឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសនៅចំពោះមុខសាធារណជនយ៉ាងច្រើនកុះករ នៅក្នុងផ្សារទំនើបអ៉ីអនម៉ល ដោយស្នើឲ្យប្រើពាក្យ «ជនមានពិការភាព» ជំនួសពាក្យ «ជនពិការ» ដើម្បីបំបាត់ការរើសអើង និងដើម្បីជាការឲ្យតម្លៃចំពោះជនមានពិការភាពវិញ។ 

ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងខណៈឯកឧត្តម បានចូលរួមនៅក្នុងពិធីព្រឹត្តិការណ៍ពិសេសជុំវិញ ការតាំង ពិព័រណ៍ អបអរសាទរជនពិការ រៀបចំធ្វើនៅផ្សារទំនើបអ៉ីអនម៉ល រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងប្រាប់ឲ្យដឹងនៅក្នុងកម្មវិធីខាងលើនេះ ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា មានមូលហេតុសំខាន់ៗ មួយចំនួន ដែលជំរុញឲ្យឯកឧត្តម ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយបង្វែរពីការប្រើពាក្យ «ជនពិការ» មកជាពាក្យ «ជនមានពិការភាព» វិញ ដើម្បីលើកទឹកចិត្តជនមានពិការភាព។

មូលហេតុដែលចង់ឱ្យមានការស្នើប្តូរពាក្យនេះគឺ ដោយសារតែឯកឧត្តម ឯម ច័ន្ទមករា សំឡឹងឃើញថា នៅបរិបទអន្តរជាតិ ប្រទេសនៅលើពិភពលោកបានឯកភាពឈប់ប្រើពាក្យ «Disabled Person» ដែលជាភាសាខ្មែរប្រើថា «ជនពិការ» ដោយប្រើពាក្យថា «Person With Disability» ប្រែជាខេមរៈភាសាថា «ជនមានពិការភាព» ជំនួសវិញ។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា ការប្រើពាក្យជនពិការ គឺមិនខុសទេ ប៉ុន្តែយើងចង់ប្រើពាក្យថា ជនមានពិការ ឱ្យស្របនឹងការប្រើជាលក្ខណៈសកល។ ឯកឧត្តមបានបន្តថា នៅពេលដែលបងប្អូនជនពិការត្រូវបានគេហៅថា «ជនពិការ» ដូចជាបង្ហាញឲ្យឃើញថា សមត្ថភាពរបស់ពួកគាត់នៅមានកម្រិត ឬអន់ជាងមនុស្សធម្មតា។

តាមរយៈរដ្ឋមន្ត្រីសង្គមកិច្ច អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏គ្រោងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីប្រើពាក្យជំនួសពីការ ប្រើពាក្យ«ជនពិការ» មកជាពាក្យ «ជនមានពិការភាព»វិញ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់តម្លៃដល់បងប្អូនមាន ពិការភាពជាជាងការប្រើពាក្យ«ជនពិការ»៕

ដៃគូរបស់យើង