រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អគ្គលេខាធិការជនពិការ៖ ទោះគ្មានការជំរុញរបស់ NGOs ក៏រដ្ឋាភិបាល បាននិងកំពុងអនុវត្តកាតព្វកិច្ច ជួយជនពិការនៅកម្ពុជា ដោយគ្មានការរារែកឡើយ!

ចុះផ្សាយ: ថ្ងៃទី22 ខែ03 ឆ្នាំ2018

(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញមុខមកអះអាងយ៉ាងច្បាស់ថា ទោះគ្មានការជំរុញរបស់អង្គការ NGOs មួយចំនួនក៏រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកាតព្វកិច្ច ជួយជនមានពិការនៅកម្ពុជា ដោយគ្មានការរារែកឡើយ។

ថ្លែងចេញពីខេត្តរតនៈគីរី ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា វិស័យពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាល បាននឹងកំពុងតែខិតខំប្រឹងប្រែង ធ្វើការជាមួយដៃគូ និងស្ថាប័ន ក្រសួងជាច្រើនទៀត ដើម្បីជួយអភិវឌ្ឃន៍វិស័យពិការភាពនៅកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ការចេញមុខបញ្ជាក់របស់ ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងក្រោយពីមានអង្គការមួយចំនួន បានចេញមុខដើរស្នើសុំ នៅតាមក្រសួង ស្ថាប័នមួយចំនួន នៅកម្ពុជា ដោយជំរុញឲ្យមានការគោរព និងអនុវត្តច្បាប់ស្តីពីសិទ្ធិ នៃជនមានពិការភាព។

អគ្គលេខាធិការជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ថា សកម្មភាពរបស់អង្គការមួយចំនួននោះ ហាក់ដូចជា មើលមិនឃើញពីសកម្មភាពការងារ របស់រាជរដ្ឋាភិបាល និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការធ្វើសកម្មភាពការងារ ជាមួយ ជនមានពិការភាពនៅកម្ពុជា។ ឯកឧត្តម ឯម ច័ន្ទមករា ថា «ទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ» មានន័យថា ទោះបីជាគ្មានការជំរុញ ពីអង្គការមួយចំនួន ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែធ្វើសកម្មភាពការងារលើវិស័យពិការភាព ដោយគ្មានការនឿយហត់ឡើយ។

កន្លងមក តាមរយៈអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច បានធ្វើសកម្មភាពជាច្រើន ជាមួយ ក្រសួង ស្ថាប័ន និងអង្គការដៃគូជាច្រើន ក្នុងការអភិវឌ្ឍន៍វិស័យពិការភាពនៅកម្ពុជា ក្នុងនោះរួមមានសកម្មភាពការងារ ទាក់ទង នឹងការជ្រើសរើសជនមានពិការភាព នៅទីស្តីការក្រសួង និងមន្ទីរស្របតាមអនុក្រឹត្យ ស្តីពីការកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនមានពិការភាព បម្រើការងារ រហូតមកដល់ពេលនេះ បានជិត២ភាគរយហើយ។

ចំណែកការងារទាក់ទងនឹងការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការ នៅក្នុងការិយាល័យ រួមទាំងបង្គន់ និងផ្លូវចេញចូល គឺកំពុងតែដំណើរការទៅមុខ និងមានការសម្រួលដល់ជនមានពិការភាពច្រើនជាងមុន គួរឲ្យកត់សំគាល់។

រីឯការសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម ទាក់ទងនឹងការស្នើឲ្យម្ចាស់សំណង់ថ្មីៗ រៀបចំការបង្កលក្ខណៈងាយស្រួល ដល់ជនពិការ និងសម្រួលលើសំណង់ចាស់ៗ ដែលជនមានពិការភាពអាចទទួលបាន គឺទាំងខាងក្រសួងសង្គមកិច្ច និងក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម បានចាត់ចែងដំណើរការជាបន្តបន្ទាប់ ទៅតាមលទ្ធភាពការងារជាក់ស្តែង។

ឯកឧត្តម ឯម ច័ន្ទមករា បញ្ជាក់ជំហរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាព ជនពិការ នៃក្រសួងសង្គមកិច្ច មិនដែលបោះបង់ចោលជនមានពិការភាពឲ្យរងារឯកាដោយ ឈរមើលនឹងភ្នែកឡើយ គឺតែងតែនៅជិត នឹងពួកគាត់ ហើយខិតខំធ្វើការងារ ដើម្បីសម្រួលដល់វិស័យពិការភាពនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនទៅមុន។

ជាក់ស្តែង នៅថ្ងៃទី២២ ខែមីនា ឆ្នៃ២០១៨នេះ ក្រសួងទេសចរណ៍និងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងទិសដៅដើម្បីបម្រើឱ្យផលប្រយោជន៍សម្រាប់ជនមានពិការភាពក្នុងខេត្តរតនៈគិរី ក្រុមការងារសកម្មភាពជនពិការ នៃក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយរដ្ឋបាលខេត្តរតនៈគិរី និងមន្ទីទេសចរណ៍ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ និងអាជីពសមស្របសម្រាប់ជនពិការ ដើម្បីបង្កើន ជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ ក្នុងវិស័យទេសចរណ៍» នៅខេត្តរតនៈគីរី។

នៅចំពោះមុខសិក្ខាកាមចូលរួមក្នុងអង្គពិធីប្រមាណជិត១០០នាក់ នៅសាលាខេត្តខេត្តរតនៈគិរី ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវ ដល់ម្ចាស់ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ Beer Garden សហគ្រាស រោចក្រ ទីកន្លែងឯកជននានា ជួយរៀបចំ ការបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាព ដូចជារៀបចំជម្រាល ធ្នាក់ដៃ បន្ទប់ទឹក កន្លែងចតយានយន្តជាដើម៕

ដៃគូរបស់យើង