រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អគ្គលេខាធិការជនពិការ ហួសចិត្តករណីប្រើហិង្សាយ៉ាងព្រៃផ្សៃលើកុមារគថ្លង់ម្នាក់ បណ្តាលឲ្យរងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ចុះផ្សាយ: ថ្ងៃទី03 ខែ04 ឆ្នាំ2018

(ភ្នំពេញ)៖ ឯកឧត្តមឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញមុខប្រតិកម្ម និងថ្កោលទោស ចំពោះ ការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ ទៅលើកុមារគថ្លង់ម្នាក់ បណ្តាលឲ្យរងរបួស និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថាឯកឧត្តមវង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ មានការយកចិត្តទុកដាក់ណាស់ចំពោះករណីការប្រើអំពើហិង្សាទៅលើកុមារគថ្លង់ខាងលើនេះ ដែលជាអំពើឃោរឃៅបំផុត ដែលមិនអាចទទួលយកបានឡើយ។ លោកអគ្គលេខាធិការចាត់ទុកថា ជារូបភាពដ៏អាក្រក់មួយ ដែលសង្គមមិនអាចទទួលយកបាន។

ឯកឧត្តមអគ្គលេខាធិការ ឯម ច័ន្ទមករា បានប្រតិកម្មធ្ងន់ៗថាមិនគួរឱ្យកើតមានរូបភាពប្រើអំពើហឹង្សាដល់អនីតិជនមានពិការភាពនេះសោះ ដោយគ្រាន់តែរឿងទឹកក្រូច ១កំប៉ុង គួរណាស់ហៅគ្នាមកអប់រំ ឬឱ្យអាណាព្យាបាលយកលុយមកបង់ទៅជាការស្រេច។ លោកអគ្គលេខាធិការជនពិការរូបនេះ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធាន លើជនបង្កតាមផ្លូវច្បាប់ឲ្យខានតែបាន ដើម្បីកុំឲ្យហេតុការណ៍នេះ ក្លាយទៅជារូបភាពមិនល្អ ជិះឥទ្ធិពលដល់សង្គមយកគំរូតាម។

យោងតាមការរៀបរាប់របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ កុមារគថ្លង់ម្នាក់ ត្រូវបានជនបង្ក ប្រើអំពើហិង្សា ដោយបានវាយសំពោង រហូតមានឈាមហូរតាមត្រចៀក និងវាយដំខ្លួនប្រាណ ដោយសារតែកុមារនោះ បានលួចទឹកក្រូចមួយកំប៉ុង នៅកន្លែងលក់ដូរ របស់គាត់។ ក្រោយមានហេតុការណ៍នេះ ខាងគ្រួសាររបស់កុមាររងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ តែពាក្យបណ្តឹងនោះ ក៏ត្រូវបានដកវិញ ក្រោយមានការចរចាសម្របសម្រួលពីជនបង្ក ក្នុងការសងសំណង់។

ឯកឧត្តមឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងថា ការប្រើអំពើ់ហិង្សាលើ កុមារគថង់ និងជនមានពិការភាព មិនគួរកើតមានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តម ឯម ច័ន្ទមករា តំណាងឲ្យរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ជានិច្ច ទៅលើជនមានពិការភាព ហើយបានទទូចឱ្យប្រជាពលរដ្ឋទាំងអស់ឈប់ប្រើអំពើហឹង្សា ជាពិសេសការវាយដំលើជនមានពិការភាព ដែលជាជនងាយរងគ្រោះជាងគេ៕

 

ដៃគូរបស់យើង