រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូជាច្រើន

ចុះផ្សាយ: ថ្ងៃទី06 ខែ04 ឆ្នាំ2018
(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ទទួលបានការជួយឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូជាច្រើនទៀត។ លោក ឯម ច័ន្ទមករា បន្ថែមថា ជនខ្សោយសតិបញ្ញា និងអូទីស្សឹម គឺត្រូវការចាំបាច់នូវការមើលថែទាំ និងផ្តល់ការយកចិត្តទុកដាក់ ក្នុងការរស់នៅប្រចាំថ្ងៃ ដោយមិនអាចព្រងើយកន្តើយបានឡើយ។

ការលើកឡើងរបស់ ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងខណៈឯកឧត្តមចូលរួមនៅក្នុងទិវា អូទិស្សឹម និងដោនសាំងដ្រូម ក្រោមប្រធានបទ «ពង្រឹងសិទ្ធអំណាច ស្រ្តី និងកុមារី អូទិស្សឹម និងដោនសាំងដ្រូម» រៀបចំធ្វើនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ នៅតារាងបាល់ទាត់ Gold Sport រាជធានីភ្នំពេញ។

ទិវានេះ ក៏មានការចូលរួមពី ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្រ្តីក្រសួងសង្គមកិច្ច និងអង្គការដៃគូពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថា ជនមានពិការភាពទាំងអស់ កុំអស់សង្ឃឹម ហើយត្រូវគិតថា នៅមានរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធជាច្រើនទៀតនៅជួយបងប្អូន និងផ្តល់ការយកចិត្តទុកដាក់ជានិច្ច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បន្ថែមពីលើនេះ ឯកឧត្តម ឯម ច័ន្ទមករា បញ្ជាក់ថា គោលបំណងនៃការរៀបចំទិវានេះឡើង ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តដល់ជនខ្សោយសតិបញ្ញា អូទិស្សឹម និងដោនសាំងដ្រូម ដើម្បីក្លាយជាជនឯករាជ្យ អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន និងជំរុញគាំទ្រពីសហគមន៍ និងគ្រួសារ ពិសេសគ្រូដែល មានជំនាញផ្នែកសតិខ្សោយសតិសញ្ញា ព្រោះជនពិការប្រភេទនេះ មិនអាចអាចព្យាបាល ក្នុងរយៈពេលខ្លីបានឡើយ ចាំបាច់ប្រើរយៈពេលថែរក្សា និងព្យាបាលរយៈពេលវែង។

ឯកឧត្តម ឯម ច័ន្ទមករា ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូ សូមបន្តការគាំទ្រ និងលើកទឹកចិត្ត ដល់ជនខ្សោយសតិបញ្ញា និងដោនសាំងដ្រូមទាំងអស់ ដើម្បីធានាអំពីភាពជាម្ចាស់ការរបស់ពួកគេ ក្នុងការប្រាស្រ័យទាក់ទង ការលំហែ-កំសាន្ត ការអប់រំ ពិសេស ការស្វែងរកការងារធ្វើ ដែលសមស្របតាមសមត្ថភាព និងជំនាញចំណេះដឹង របស់ជនមានពិការភាពប្រភេទនេះ។

គួរបញ្ជាក់ថា ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ជាជនដែលងាយរងគ្រោះបំផុត នេះប្រៀបធៀប ទៅជនពិការដ៏ទៃទៀត ដូចជាពិការដៃ ជើង គថ្លង់ និងពិការភ្នែកជាដើម មិនត្រឹមតែប៉ុណ្ណោះ ជនខ្សោយសតិបញ្ញា និងអូទីស្សឹម ត្រូវបាន សហគមន៍រើសអើង តាមគ្រប់រូបភាពផ្សេងៗ ហើយកត្តានេះ បានធ្វើឲ្យឱពុកម្តាយកុមារ មានការធ្លាក់ទឹកចិត្ត ព្រមទាំងបាត់បង់សំឡេង ក្នងការចូលរួមសកម្មភាពសង្គម។
ដោយសារតែមើលឃើញទុក្ខលំបាកនេះ បានជាមានការបង្កើតជាបណ្តាញជនខ្សោយសតិបញ្ញា និងអូទីស្សឹម ក្នុងគោលបំណង ប្រមូលសំឡេង ចងក្រមជាក្រុម ដែលមានឈ្មោះថា «បណ្តាញជនពិការខ្សោយសតិបញ្ញា និងអូទីស្សឹម» ដែលបានបង្កើតឡើង ក្រោមការជួយពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ តាមរយៈ សិក្ខាសាលា ដែលមានសមាជិកឱពុកម្តាយ កុមារ ពិការខ្សោយសតិបញ្ញា និងអូទីស្សឹម ចំនួន១៦២នាក់ មកពីអង្គការចំនួន១៤ ក្រោមការឧបត្ថម្ភដោយ មជ្ឈមណ្ឌលអភិវឌ្ឍ ផ្នែកពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៕

 

ដៃគូរបស់យើង