រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

សិក្ខាសាលាពិគ្រោះយោបល់លើសកម្មភាពជាអាទិភាព ទាក់ទងនឹងផ្នែកពិការភាពសម្រាប់កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌ (ហៅកាត់ថា ACCESS)

ចុះផ្សាយ: ថ្ងៃទី25 ខែ02 ឆ្នាំ2019

សិក្ខាសាលាពិគ្រោះយោបល់លើសកម្មភាពជាអាទិភាព ទាក់ទងនឹងផ្នែកពិការភាពសម្រាប់កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាពនិងសមធម៌ (ហៅកាត់ថា ACCESS) ត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការណ៍ជាមួយនឹងកម្មវិធី ACCESS នៅព្រឹកថ្ងៃទី២៥ ខែគុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខា នៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាសកម្មភាពជពិការ មានជំនឿយ៉ាងមុតមាំថា កម្មវិធីACCESS នឹងធ្វើដំណើរការបានល្អ ក្នុងការផ្តល់ថវិកាដល់ដៃគូរប្រកបដោយនិរន្តរភាពសម្រាប់សេវាកម្មនិមួយៗនិងមានតម្លាភាព។

ជាមួយគ្នានេះ ឯកឧត្តមក៏នឹងសង្ឃឹមថា តាមរយៈការអនុវត្តអភិបាលកិច្ចនិងការអនុវត្តកម្មវិធីដើម្បីឱ្យស្របតាមកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (PFM) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃកម្ពុជា នឹងមានការចូលរួមកាន់តែច្រើនជាងមុន ក្នុងការគិតគូរបម្រុងនូវថវិការដ្ឋសម្រាប់ វិស័យពិការភាពនៅកម្ពុជានាពេលខាងមុខនេះ។

ច្បាស់ណាស់ថា ជនដែលមានពិការភាព និងស្រ្តីដែលរងគ្រោះដោយ GBV នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ACCESS ដើម្បីទទួលបាន សេវាកម្មប្រកបដោយនិរន្តរភាពគុណភាព ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ។ ក្នុងន័យនេះ ឯកឧត្តមបានចាត់ទុកថា ចេតនារបស់ក្រសួងការបរទេសនិងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី តាមរបស់គម្រោងកម្មវិធី ACCESS គឺជាកាលានុវត្តភាព ថ្មីមួយទៀត ក្នុងការបើកទំព័រជួយដល់វិស័យពិការភាពបន្ទាប់ ពីរដ្ឋាភិបាលកម្ពុជា បានអនុវត្តដោយជោគជ័យនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ នាពេលកន្លងទៅនេះ។

រាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមវិភាគទានមិនមែនជាសាច់ប្រាក់ ក្នុងអំឡុងពេលអនុវត្តកម្មវិធីនេះ តាមរយៈលទ្ធភាពនិងការប្តេជ្ញាចិត្តរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏ដូចជាអាជ្ញាធរថ្នាក់រាជធានី ខេត្តដែលពាក់ព័ន្ធ ក្រសួងស្ថាប័ន និងអង្គការស្ថាប័នផ្សេងទៀតដែលទទួលបានថវិកាពីរាជរដ្ឋាភិបាលទៅតាមការចាំបាច់។

ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្ន ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងដើរលើផ្លូវត្រូវក្នុងការស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជាឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា ពិសេសការផ្តល់នូវដីសម្បទាសង្គមកិច្ច និងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពបន្ថែមទៀត៕

 

width="650" />

width="650" />

ដៃគូរបស់យើង