រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួប ប្រធានកម្មវិធីស្តារលទ្ធភាពកាយសម្បទានៃកាកបាទក្រហមអន្តរជាតិ ICRC

ចុះផ្សាយ: ថ្ងៃទី10 ខែ05 ឆ្នាំ2019

ព្រឹកថ្ងៃទី១0 ខែឧសភា ឆ្នាំ២០១៩  នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការទទួលជួប ប្រធានកម្មវិធីស្តារលទ្ធភាពកាយសម្បទានៃកាកបាទក្រហមអន្តរជាតិ ICRC លោក Denver Graham ថារាជរដ្ឋាភិបាលបានជួយស្តារលទ្ធភាពការយសម្បទាជនមានពិការភាពច្រើនណាស់ មិនតិចជាង ២០,០០០នាក់ក្នុងមួយឆ្នាំទេ។ លោកបង្ហាញក្តីបារម្ភថា ប្រសិនការផលិតដៃ ជើងអវយវៈសិប្បនិមិត្តនិងរណប មានការយឺតយ៉ាវដោយប្រការណាមួយ នោះជនមានពិការភាពក៏ប្រឈមនឹងបញ្ហាមួយចំនួន។

ក្នុងជំនួយនេះ លោក Denver Graham បានស្នើឲ្យមានការគិតគូរដល់កង្វះមន្ត្រីបម្រើការនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច។ លោកថាបុគ្គលិកជាប់កិច្ចសន្យាមានចំនួនច្រើនជាងមន្ត្រីដែលមានក្របខណ្ឌរដ្ឋ ដែលប្រការនេះលោកមានការព្រួយបារម្ភអំពីនិរន្តភាពនៃដំណើរការនិងការគ្រប់គ្រងរបស់មជ្ឈមណ្ឌលស្តារ។

ជាការឆ្លើយតបក្នុងជំនួបនោះ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានជម្រាបជូនគាត់វិញថា ក្រសួងបាននិងកំពុងតែរកគ្រប់យុទ្ធសាស្ត្រដើម្បីធានាដល់ការដោះស្រាយបញ្ហាខាងលើនេះ។ ឯកឧត្តមនឹងយកសំណើរនេះជូនថ្នាក់ដឹកនាំពិនិត្យសម្រេចបន្តទៀត។

ជាការកត់សម្គាល់របស់ឯកឧត្តម  បញ្ហាពិការភាពនេះគឺនៅមានកិច្ចការងារជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយឲ្យក្លាយជាការពិត មិនគ្រាន់តែធ្វើដើម្បីល្អមើលនោះទេ។

ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច មានចក្ខុវិស័យវែងឆ្ងាយក្នុងការសម្រេចឲ្យខាងតែបាននូវការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ថែមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ជនមានពិការភាពនៅកម្ពុជា៕

 

ដៃគូរបស់យើង