រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្ដមរដ្ឋមន្ត្រីសង្គមកិច្ចដាក់ចេញចក្ខុវិស័យពង្រឹងអង្គភាពនិងវិស័យពិការភាពក្លាយជាច្រកចេញចូលតែមួយ!

ចុះផ្សាយ: ថ្ងៃទី23 ខែ05 ឆ្នាំ2019
ឯកឧត្ដមរដ្ឋមន្ត្រីសង្គមកិច្ចដាក់ចេញចក្ខុវិស័យពង្រឹងអង្គភាពនិងវិស័យពិការភាពក្លាយជាច្រកចេញចូលតែមួយ!

ដោយមើលឃើញពីវឌ្ឍនៈភាពនៃវិស័យពិការភាពនិងមានចក្ខុវិស័យវែងឆ្ងាយដើម្បីជួយជនមានពិការភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម វង សូត បានផ្តួចផ្តើមឲ្យពិនិត្យតថភាពអង្គច្បាប់និងស្ថានភាពបច្ចុប្បន្ន ដើម្បីឈានស្នើសុំធ្វើវិសោធនកម្មច្បាប់ ឆ្ពោះទៅបង្កើតអង្គភាពថ្មីតែមួយសម្រាប់វិស័យពិការភាព ដោយគិតបញ្ចូលគ្នារវាងអង្គភាពនិងយន្តការផ្នែកពិការភាពដែលមានស្រាប់។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត បានបំផុសឲ្យមានការគិតគូរបង្កើតនូវស្ថាប័នមួយដែលគ្របដណ្តប់គ្រប់សេវាសម្រាប់បំរើឲ្យផលប្រយោជន៍ជនមានពិការភាពនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ចបានណែនាំឲ្យថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកវិស័យពិការភាពនិងផ្នែកជំនាញ គិតឲ្យបានឆាប់រហ័សបំផុតអំពីការរួមបញ្ចូលយន្តការនិងស្ថាប័នដែលមានស្រាប់ ប្រែក្លាយជាអង្គភាពតែមួយដើម្បីងាយស្រួលដឹកនាំ គ្រប់គ្រង និងចាត់ចែងឲ្យមានប្រសិទ្ធភាព។

គម្រោងការបង្កើតនូវអគារដ្ឋបាលថ្មី ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាព អគារស្នាក់នៅនិងមើលថែរជនមានពិការភាពដែលគ្មានទីពឹង រោងចក្រផលិតឧបករណ៍ជំនួយ សិប្បនិមិត្តនិងរណប កន្លែងម៉ាស្សាដោយជនមានពិការភាព សួនដំណាំ សួនផ្កា កន្លែងកំសាន្ត រោងសិល្បៈ រោងជាង រោងតម្បាញ រោងសិប្បកម្មវត្ថុអនុស្សាវរីយ៍ធ្វើដោយជនមានពិការភាព។ល។ នឹងត្រូវបង្កើតឡើងនាពេលខាងមុខដ៏ខ្លីដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចចូលទស្សនាកំសាន្ត និងស្វែងយល់ពីជីវភាពរស់នៅរបស់ជនមានពិការភាពនៅកម្ពុជា។

យើងរំពឹងថា ក្រោយការរៀបចំទីតាំងអង្គភាពនិងស្ថាប័នថ្មីមួយនេះនឹងអាចជួយបានកាន់តែច្រើនសម្រាប់ជីវភាពជនមានពិការនៅកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត៕

 

ដៃគូរបស់យើង