រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច

ចុះផ្សាយ: ថ្ងៃទី09 ខែ06 ឆ្នាំ2019

រាជរដ្ឋាភិបាលចាត់ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជា ចូលរួមសម័យប្រជុំលើកទី១២នៃរដ្ឋភាគី នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច ពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៩!

នៅរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីអកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច ដើម្បីចូលរួមសម័យប្រជុំលើកទី១២ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព នៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៩ខាងមុននេះ។

មុនពេលចេញដំណើរ ប្រធានប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា សម័យប្រជុំលើក១២នេះ គឺត្រូវបានសម្រេចដោយរដ្ឋភាគីនៅសម័យប្រជុំលើកទី១១ នៃសន្និសីទរដ្ឋភាគីកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។ សម័យប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ធានានូវការចូលរួមរបស់ជនមានពិការភាពដើម្បីភាពផ្លាស់ប្តូរពិភពលោកតាមរយៈការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព”។

ប្រធានបទតូចៗសម្រាប់ការពិភាក្សាតុមូលចំនួន៣ ក៏នឹងត្រូវលើកឡើងនៅឯកិច្ចប្រជុំ ដោយផ្តោតលើ បច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍សំរាប់ការផ្តល់អំណាចនិងការដាក់បញ្ចូលជនមានពិការភាពចូលក្នុងសង្គម។ សិទ្ធិទទួលបានស្តង់ដារខ្ពស់បំផុតសម្រាប់សុខភាពជនមានពិការភាព ការដាក់បញ្ចូលជនមានពិការភាពចូលក្នុងសង្គមតាមរយៈការចូលរួមវប្បធម៌ កំសាន្ត និងកីឡា។ “នេះជាការលើកឡើងបន្ថែមដោយឯកឧត្តមអគ្គលេខាធិការ ឯម ច័ន្ទមករា”

ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា ក្នុងសម័យប្រជុំលើកទី១២ខាងមុខនេះ ក្នុងនាមជារដ្ឋភាគី តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឯម ច័ន្ទមករា ក៏នឹងត្រូវបានអញ្ជើញឲ្យថ្លៃសុន្ទករថាគន្លឹះរយៈពេល ៣នាទីផ្តោតលើប្រធានបទខាង ព្រមទាំងថ្លែងអំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យពិការភាពដែលមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។

គួរបញ្ជាក់ផងដែលថា បើយោងតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ជម្រាបជូនទៅឯកឧត្តមអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះបានឲ្យដឹងថា លោកឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនិងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាតិក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសម័យប្រជុំដ៏មានសារៈសំខាន់ក្នុងវិស័យពិការភាពនេះផងដែរ៕

 

ដៃគូរបស់យើង