រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព

ចុះផ្សាយ: ថ្ងៃទី19 ខែ09 ឆ្នាំ2019

សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមាន សមាជិក សមាជិកាមកពីក្រសួង ស្ថាប័ន និងតំណាងអាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងតំណាងជនមានពិការភាព នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មុននឹងសេចក្តីសម្រេចពីរាជរដ្ឋាភិបាល។

ធាតុចូលជាច្រើនត្រូវបានលើកយកមកពិចារណាបន្ថែមលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ដែលធ្វើឲ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ កាន់តែមានភាពស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។

គោលបំណងនៃការរៀបចំឯកសារនេះ គឺដើម្បីកំណត់អាទិភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងវិស័យពិការភាពដើម្បីធ្វើការបន្ស៊ី បញ្ជ្រាប និងដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងគ្រប់វិស័យ ដើម្បីបង្កើន ប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃយុទ្ធសាស្ត្រទាំងឡាយ ទាំងក្នុង ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឬរបៀបវារៈឆ្នាំ២០៣០ ដែលបាន ប្តេជ្ញាចិត្តថា "មិនមាននរណាម្នាក់ត្រូវបានទុកចោល" ដើម្បីលើកកម្ពស់ សិទ្ធិសេរីភាពនិងការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើងជនមានពិការភាព ពិសេសការគិតគូអំពីការស្តារ កាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈព្រមទាំងធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញនិងដោយស្មើភាពគ្រប់សកម្មភាពនានាក្នុងសង្គម។

ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ បានផ្ដោត លើការអភិវឌ្ឍសុខុមាលភាពជនមានពិការភាព តាមរយៈការបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសុខុមាលភាពនិងលើកកម្ពស់សិទ្ធិជនពិការ រៀបចំប្រព័ន្ធ គ្រប់គ្រងទិន្នន័យពិការភាពឱ្យបានជាក់លាក់ ការបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈនិងបង្កើតមុខរបរ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជនមានពិការភាព ក្រីក្រនៅតាមសហគមន៍ រៀបចំហេដ្ឋារចនារូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់បម្លាស់ទី ព្រមទាំងការជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តទាក់ទង នឹងពិការភាព។

ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ លើកឡើង លម្អិតនូវគោលនយោបាយជាអាទិភាព ទិសដៅជាយុទ្ធសាស្រ្តនិងសកម្មភាព សំខាន់ៗ សម្រាប់ការឆ្លើយតបទៅនឹងតម្រូវការនិងបញ្ហាប្រឈមនានានៃ វិស័យពិការភាព សំដៅលើកកម្ពស់សមត្ថភាពក្រសួងស្ថាប័ន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាពការងារសមស្របសម្រាប់ជនមានពិការភាពក្នុងការកាត់បន្ថយភាពក្រីក្រនិងការចូលរួមរបស់ជនមានពិការភាពដោយពេញលេញនៅក្នុងសង្គម៕

 

ដៃគូរបស់យើង