រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

កិច្ចប្រជុំថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ

ចុះផ្សាយ: ថ្ងៃទី14 ខែ04 ឆ្នាំ2020

អនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សែម សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកម្មភាពជនពិការ បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យលទ្ធភាពអនុវត្តកម្មវិធីមួយចំនួនដែលអាចធ្វើទៅបាន ដើម្បីជួយដោះស្រាយបញ្ហាការលំបាករបស់បងប្អូនមានពិការភាព ស្របពេលដែលមេរោគកូវីដ-១៩ កំពុងដែលរីករាលដាលនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឲ្យក្រុមការងារពន្លឿនដំណើរការនៃការរៀបចំស្នើសុំធ្វើវិសោធន៍កម្មច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីមានប្រសិទ្ធភាពស្របពេលនឹងកាលវិវត្តន៍ស្ថានភាពបច្ចុប្បន្ន។

ក្រៅពីនេះ អគ្គលេខាធិការដ្ឋានត្រូវជំរុញការធ្វើរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពទៅអង្គការសហប្រជាជាតិឲ្យបានក្នុងអំឡុងខែមិថុនា ខាងមុខនេះ។

សកម្មភាពចំបងៗនឹងត្រូវលើកយកមកពិចារណាអនុវត្ត ដើម្បីបម្រើឲ្យផលប្រយោជន៍របស់ជនមានពិការភាពនៅកម្ពុជា៕

 

ដៃគូរបស់យើង