រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អគ្គលេខាធិការ នៃអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ចើញចូលរួមពិធីបើកសិក្ខាសាលាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីដែលមានពិការភាព រៀបចំឡើងដោយក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី

ចុះផ្សាយ: ថ្ងៃទី07 ខែ07 ឆ្នាំ2020
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ចើញចូលរួមពិធីបើកសិក្ខាសាលាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងចំពោះស្ត្រីដែលមានពិការភាព រៀបចំឡើងដោយក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី នៅសណ្ឋគារកាំបូឌីយ៉ា ថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។
ការរៀបចំសិក្ខាសាលានាពេលនេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងកិច្ចការនារី ពិសេសក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងក្នុងការចូលរួមអនុវត្តឱ្យចេញជាលទ្ធផលផ្លែផ្កានូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ឲ្យខានតែបាន។
ស្ត្រីដែលមានពិការភាពប្រឈមនឹងការលំបាកច្រើនជាង ទាំងក្នុងវិស័យសាធារណៈនិងឯកជន ពិសេសការទទួលបានជម្រកសមរម្យ សេវាសុខភាព ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ។ ស្ត្រីមានពិការភាពអាចប្រឈមនឹងភាពមិនស្មើភាពគ្នាក្នុងការទទួលបានការតម្លើងឡើងឋានៈ ការទទួលបាននូវ ឥណទាន កម្ចី និងធនធានផលិតភាពផ្សេងទៀត ពិសេសកម្រនឹងបានចូលរួមក្នុងការសម្រេចចិត្តខាងសេដ្ឋកិច្ចទៀតផង។
ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការនៃការពង្រឹងផ្នែកដឹកនាំការធ្វើផែនការ និងការសម្របសម្រួលតួនាទីដែលមានសារៈសំខាន់សំដៅធានាការស្តារឡើងវិញនៅមូលដ្ឋានសហគមន៍ប្រកបដោយនិរន្តរភាព ដោយរួមបញ្ចូលនូវការការគាំពារដល់ជនមានពិការភាពផងដែរ៕

ដៃគូរបស់យើង