រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ស្វាគមន៍គម្រោងអនុវត្តធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាកម្មប្រកបដោយគុណភាពនិងបរិយាបន្នសម្រាប់ទាំងអស់គ្នារួមទាំងស្ត្រីនិងជនមានពិការភាព

ចុះផ្សាយ: ថ្ងៃទី16 ខែ07 ឆ្នាំ2020
ឯកឧត្តម ឯម ច័ន្ទមករា ស្វាគមន៍គម្រោងអនុវត្តធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាកម្មប្រកបដោយគុណភាពនិងបរិយាបន្នសម្រាប់ទាំងអស់គ្នារួមទាំងស្ត្រីនិងជនមានពិការភាព!
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជពិការ ឯកឧត្តម ឯម ច័ន្ទមករា បានស្វាគមន៍ដើម្បីធ្វើកិច្ចសហការណ៍ជាមួយ អង្គការជនពិការអន្តរជាតិប្រចាំនៅកម្ពុជាដើម្បីរួមគ្នាអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាកម្មប្រកបដោយគុណភាពនិងបរិយាបន្នសម្រាប់ទាំងអស់គ្នារួមទាំងស្ត្រីនិងជនមានពិការភាព ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី Access។
ឯកឧត្តម ឯម ច័ន្ទមករា បានទទួលស្វាគមន៍លើគម្រោងនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកស្រី អេឌីធ វីញង៉ាឌិន ( Edith van Wijngaarden) ប្រធានគ្រប់គ្រងប្រចាំប្រទេស អង្គការជនពិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅភោជនីយដ្ឋានឌឹដ្រាម។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឱ្យអង្គការជនពិការអន្តរជាតិពិនិត្យលទ្ធភាពបង្កើត App សម្រាប់ផ្តល់ព័ត៌មានសេវាកម្មសម្រាប់ជនមានពិការភាពអាចងាយស្រួលទទួលបានការផ្តល់សេវា។ ការបង្កើត App នេះនឹងជួយឱ្យជនមានពិការភាពងាយស្រួយស្វែងរកកន្លែងដែលផ្តល់សេវាដល់ពួកគាត់ ក៏ដូចជាព័ត៌មានថ្មីៗសម្រាប់ជនមានពិការភាព។
លោកស្រី អេឌីធ វីញង៉ាឌិន ( Edith van Wijngaarden) ប្រធានគ្រប់គ្រងប្រចាំប្រទេស អង្គការជនពិការអន្តរជាតិ បានសម្តែងក្តីរីករាយចំពោះកិច្ចសហការណ៍ដែលនឹងត្រូវអនុវត្តជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនាពេលខាងមុខ ដើម្បីជាការរួមចំណែកសម្រេចឱ្យខានតែបាននូវការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣។
គួរបញ្ជាក់ផងដែលថាកន្លងមក អង្គការជនពិការអន្តរជាតិ បានចូលរួមសហការជាមួយនឹងក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការកសាងបទដ្ឋានបច្ចេកទេសដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលមក តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងដែនដី នរគរូបនីយ៍កម្ម និងសំណង់ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕

ដៃគូរបស់យើង