រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ជំនួបពិភាក្សាក្រៅផ្លូវការដើម្បីពង្រឹងភាពជាដៃគូអនុវត្តការងារវិស័យពិការភាពរវាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធី Access!

ចុះផ្សាយ: ថ្ងៃទី16 ខែ07 ឆ្នាំ2020
ជំនួបពិភាក្សាក្រៅផ្លូវការដើម្បីពង្រឹងភាពជាដៃគូអនុវត្តការងារវិស័យពិការភាពរវាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងកម្មវិធី Access!
ជំនួបពិភាក្សាក្រៅផ្លូវការនេះត្រូវបានចូលរួមដោយឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោកស្រី Sarah Wadley លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោកស្រី អាន រូ ខៀវ ប្រធានកម្មវិធី ACCESS នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅភោជនីយដ្ឋាន ឌឹដ្រាម រាជធានីភ្នំពេញ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើឱ្យដៃគូអភិវឌ្ឍពិនិត្យលទ្ធភាពបង្វែរថវិកាដែលបានគ្រោងកន្លងមកហើយមិនទាន់បានប្រើប្រាស់ គួរយកទៅជួយដល់ជនមានពិការភាពដែលកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនដែលមានពិការភាពនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម ឯម ច័ន្ទមករា ក៏បានផ្តួចផ្តើមគំនិតបង្កើតបណ្ណាល័យអនឡាញ ដែលអាចរក្សាទុកគ្រប់ទិន្នន័យ រូបថត វីដេអូ និងឯកសារទាំងអស់ពាក់ព័ន្ធវិស័យពិការភាពនៅកម្ពុជា ដើម្បីគ្រប់គ្នាអាចប្រើប្រាស់បានជាប្រយោជន៍បម្រើឱ្យវិស័យពិការភាព។
អគ្គលេខាធិការ ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី និងកម្មវិធី Access ដែលបានជួយផ្តល់សម្ភារៈការពារជំងឺកូវីដសម្រាប់ចែកដល់ជនមានពិការភាពយកទៅប្រើប្រាស់នាពេលកន្លងមក៕

ដៃគូរបស់យើង