រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព នឹងត្រូវសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំក្រសួងនាពេលឆាប់ៗខាងមុខនេះ!

ចុះផ្សាយ: ថ្ងៃទី17 ខែ07 ឆ្នាំ2020
ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព នឹងត្រូវសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំក្រសួងនាពេលឆាប់ៗខាងមុខនេះ!
សេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ត្រូវបានលើកយកមកពិភាក្សាកម្រិតឧត្តមមន្ត្រីនៃក្រសួងពាក់ព័ន្ធ នៅទីស្តីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្ដម សាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ាង ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាតំណាងក្រសួងសង្គមកិច្ច ឯកឧត្តម សុខុម វិរៈផល តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីពាក់ព័ន្ធ។
ប្រកាសអន្តរក្រសួងនេះមានគោលបំណងលើកកម្ពស់សិទ្ធិជនមានពិការភាពដែលមានសមត្ថភាពអាចបើកបរយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រកាសនេះមានគោលដៅកំណត់លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព ដែលអនុញ្ញាតឱ្យបើកបរ ប្រភេទយានយន្តសម្រាប់ជនមានពិការភាពបើកបរបាន និងផ្នែកនៃយានយន្តដែលត្រូវកែច្នៃ៕

ដៃគូរបស់យើង