រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញឆន្ទៈស្វាគមន៍វត្តមានរបស់សង្គមស៊ីវិល ធ្វើជាដៃគូល្អរួមគ្នា លើកកម្ពស់សិទ្ធិជនមានពិការភាព ឱ្យកាន់តែរីកចម្រើនថែមទៀត

ចុះផ្សាយ: ថ្ងៃទី27 ខែ08 ឆ្នាំ2020
(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញឆន្ទៈស្វាគមន៍វត្តមានរបស់សង្គមស៊ីវិល ធ្វើជាដៃគូល្អរួមគ្នា លើកកម្ពស់សិទ្ធិជនមានពិការភាព ឱ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តម ទទួលជួបលោកស្រី ម៉ាក់ ម៉ូលីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ទទួកភ្ញៀវភោជនីយដ្ឋាន ឌឹដ្រាម រាជធានីភ្នំពេញ។
ឯកឧត្តម ឯម ច័ន្ទមករា បន្តទៀតថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវការដៃគូសហការដែលមានតម្លាភាព រួមគ្នាអនុវត្តសកម្មភាព ដើម្បីជនមានពិការភាពទទួលបានផលប្រយោជន៍ ជាក់លាក់ និងមានប្រសិទ្ធភាព។
អគ្គលេខាធិការរូបនេះបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបញ្ហាជនមានពិការភាព ត្រូវបានដោះស្រាយជាជំហ៊ាន និងមានសក្តិសិទ្ធភាព ជាក់ស្តែងការរើសអើសរបស់សង្គមមកលើកជនមានពិការភាព ត្រូវបានផ្លាស់ប្តូរទាំងឥរិយាបទ និងអាកប្បកិរិយា។
ឯកឧត្តម ឯម ច័ន្ទមករា ក្នុងឋានៈជាអ្នកការពារផលប្រយោជន៍ របស់ជនមានពិការភាព បានផ្តល់អនុសាសន៍ដល់តំណាងអង្គការជនពិការកម្ពុជា ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ២០១៩-២០២៣ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងទិសដៅរួមធ្វើឱ្យស្ថានភាពជនមានពិការភាពកម្ពុជា មានការប្រែប្រួលទាំងកម្រិតជីវភាពរស់នៅ ឱកាសការងារ ព្រមទាំងការចូលរួមក្នុងសង្គមស្មើសិទ្ធិជាមួយជនមិនមានពិការភាព។
ជាមួយគ្នានោះ នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា លោកស្រី ម៉ាក់ ម៉ូលីកា បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ នាពេលកន្លងមក និងបានស្នើសុំការគាំទ្រពីអគ្គខាធិការដ្ឋាន សម្រាប់ការអនុវត្តសកម្មភាពបន្ត របស់អង្គការជនពិការកម្ពុជា៕

p>

ដៃគូរបស់យើង