រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ជនពិការចំនួន ៣៨នាក់ ទទួលបានរទេះរុញ និង ឧបករណ៍ជំនួយនៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តកំពង់ចាម

ចុះផ្សាយ: ថ្ងៃទី02 ខែ10 ឆ្នាំ2013

ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ អគ្គលេខាធិការដ្ឋាន ក.ស.ជ សហការជាមួយ អង្គការ JICA និងសមាគម អតីតកម្មសិក្សាការី JICA កម្ពុជា បានរៀបចំពិធីប្រគល់ រទេះរុញ និង ឧបករណ៍ជំនួយ ចំនួន ៣៨ គ្រឿង ដល់ជន ពិការ ៣៨នាក់ ក្នុងនោះមានកុមារពិការចំនួន ៣៣នាក់ ក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ថាវភារី អគ្គលេខា ធិការរងនៃអគ្គលេខា ធិការដ្ឋាន តំណាងឯកឧត្តមអគ្គ លេខាធិការ លោក កាតាណុ តូម៉ូយ៉ូគិ តំណាងឲ្យអង្គការ អ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់ការផ្តល់រទេះជនពិការក្រៅ ប្រទេស តំណាងសមាគមអតីត កម្មសិក្សាការី JICA កម្ពុជា និងតំណាងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោក កាតាណុ តូម៉ូយ៉ូគិ តំណាងឲ្យ អង្គការអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់ ការផ្តល់រទេះជនពិការ ក្រៅប្រទេស បានជម្រាបអំពីប្រវត្តិនៃការផ្តល់រទេះនិងបានផ្តាំផ្ញើរដល់បង ប្អូន និងក្មួយៗពិការទាំងអស់ដែលទទួលបានរទេះ នេះទៅប្រើប្រាស់ឲ្យមានការថែទាំផង ក្នុងករណី ខូចមិនអាចជួសជុលឬរកគ្រឿងបន្លះនៅមូលដ្ឋានបាន ត្រូវយករទេះមកមជ្ឈម ណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តកំពង់ចាម។

លោកជំទាវ ប្រាក់ ថាវភារី ក្នុងនាមអគ្គលេខាធិការដ្ឋាន ក.ស.ជ. បានថ្លែងអំណរ គុណចំពោះប្រជាជនជប៉ុន និងអង្គការអ្នក
ស្ម័គ្រចិត្តជប៉ុនសម្រាប់ការផ្តល់រទេះជនពិការក្រៅ ប្រទេសក្នុងការនាំយកនូវរទេះរុញពីប្រទេសជប៉ុនជូនជនពិការកម្ពុជា រទេះ
រុញនិងឧបករណ៏ ជំនួយក្នុងការអង្គុយនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងទិសដៅស្តារលទ្ធភាពពលកម្មកុមារ ពិការកាយ
សម្បទា និងកុមារពិការសតិបញ្ញា ដូចជាកុមារពិការចលករខួរក្បាល កុមាររបួសខួរ ឆ្អឹងខ្នង កុមារដែលមានជំងឺដោនសាំងដ្រូម
។ល។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ អង្គការ JICA និងសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ដែលបានសហការ
យ៉ាងល្អជាមួយ អគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ ក្នុងការរៀបចំពិធីប្រគល់រទេះនេះឡើង លោកជំទាវ បានសន្យាបន្ត
កិច្ចសហការឲ្យកាន់តែល្អបន្ថែមទៀតជាមួយសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ដើម្បីនាំយកនូវរទេះរុញបន្ថែមទៀតជូន
ជនពិការកម្ពុជា។

បន្ទាប់ពីការប្រគល់រទេះរុញនិងឧបករណ៍ជំនួយ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្តកំពង់ចាម គណអធិ
បតី បានបន្តចុះពិនិត្យពីស្ថានភាពការប្រើប្រាស់រទេះដែល ជនពិការបានទទួលកន្លងមកនៅក្នុងស្រុក៣ គឺស្រុកអូររាំងឱ ស្រុក
វាលវែង និងស្រុកត្បូងឃ្មុំ៕

ដៃគូរបស់យើង