រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

វិស័យពិការភាពមានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ក្នុងជំនួបពិភាក្សាការងា

ចុះផ្សាយ: ថ្ងៃទី23 ខែ09 ឆ្នាំ2020
ឯកឧត្តម ឯម ច័ន្ទមករា ៖ វិស័យពិការភាពមានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា
ក្នុងជំនួបពិភាក្សាការងានៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ជាមួយអនុប្រធានតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស UNOHCHR លោកស្រី ខ្លាវឌៀ ដឺឡា ហ្វុនតេ, និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក ឯម ច័ន្ទមករា បានលើកឡើងថាវិស័យពិការភាពមានការរីកចម្រើនខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា រហូតដល់មានការទទួលស្គាល់និងអបអរសាទរយ៉ាងវិជ្ជមានពីបណ្តាប្រទេសជាហត្ថលេខានៃអនុសញ្ញាអង្គការសហប្រជាជាតិ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថា បច្ចុប្បន្ននេះគ្រប់ក្រសួង ស្ថាប័នរដ្ឋ បានបន្តអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ បើទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ក្តី។ គ្រប់រដ្ឋបាលរាជធានី-ខេត្ត បានបញ្ជៀបការយល់ដឹងអំពីវិស័យពិការដល់ថ្នាក់មូលដ្ឋានរបស់ខ្លួន និងបានបញ្ចូលការងារពិការភាពទៅក្នុងផែកការអភិវឌ្ឍរបស់ខ្លួនផងដែរ។ នេះបើតាមការឱ្យដឹងបន្ថែមពីលោក ឯម ច័ន្ទមករា។
លោកស្រី ខ្លាវឌៀ ដឺឡា ហ្វុនតេ អនុប្រធានតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានសម្តែងក្តីរីករាយដោយបានឃើញពីការវិឌ្ឍន៍វិជ្ជមាននៃវិស័យពិការភាពនៅកម្ពុជា។ លោកស្រី ខ្លាវឌៀ ក៏បានស្នើសុំការគាំទ្រពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការលើគម្រោងកម្មវិធីថ្មីរួមគ្នារបស់អង្គការសហប្រជាជាតិ ដើម្បីបម្រើផលប្រយោជន៍ដល់ជនមានពិការភាពនៅកម្ពុជា។ អនុប្រធានតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា រូបនេះក៏បានបង្ហាឆន្ទៈជួយដល់ក្រុមប្រឹក្សាសកម្មភាពជនពិការដែលកំពុងធ្វើសេចក្តីព្រាងស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងបញ្ជាក់ជំហរជួយដល់ដំណើរនៃការសរសេររបាយការណ៍ដំបូងស្តីពីការអនុវត្តសិទ្ធិជនមានពិការភាពងដែរ។
ឯកឧត្តម ឯម ច័ន្ទមករា បានស្វាគមន៍ចំពោះសំណើររបស់ ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីយកទៅពិចារណា និងបានចាត់ទុកថាចេតនានៃការបង្កើតកម្មវិធីថ្មីរួមគ្នារបស់គ្រួសារអង្គការសហប្រជាតិនេះ គឺជាការចូលរួមចំណែកមួយរួមគ្នាដោយភាពស្មោះត្រង់ដើម្បីឈានទៅសម្រេចឱ្យខាងតែបាននៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ក៏ដូចជាអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព៕
 
 

 

ដៃគូរបស់យើង