រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយរដ្ឋបាលខេត្តកំពុងឆ្នាំង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ រូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព

ចុះផ្សាយ: ថ្ងៃទី01 ខែ10 ឆ្នាំ2020
(កំពង់ឆ្នាំង)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (អ.ក.ស.ជ) សហការជាមួយរដ្ឋបាលខេត្តកំពុងឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ រូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ដល់សមាជិកក្រុមប្រឹក្សាសម្មភាពជនពិការខេត្តកំពង់ឆ្នាំង។
សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការង តំណាងលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអ.ក.ស.ជ និងជាសមាជិកអចិន្ត្រៃយ៍ និងឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាសមាជិកាក.ស.ជ តំណាងអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តខេត្តកំពង់ឆ្នាំង ព្រមទាំងអនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង និងលោក លោកស្រី ជាអភិបាលរងក្រុងស្រុក និងអង្គភាពដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម ស្រី ចាន់ បានថ្លែងថា សិក្ខាសាសាផ្សព្វផ្សាយនេះ ក្នុងគោលបំណងជំរុញ ការធ្វើបរិយាបន្នពិការភាព ទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ធ្វើយ៉ាងណាឲ្យក្រុមគោលដៅ ដែលជាជនមានពិការភាព ទទួលបានអត្ថប្រយោជន៍ ចាកផុតពីអនក្ខរភាព ភាពក្រីក្រ ធានាសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ជនមានពិការភាពគ្រប់រូប និងគ្រប់ប្រភេទ ឈានទៅសម្រេចឲ្យបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងបរិការណ៍ និងកាលៈទេសៈ ទទួលរងផលប៉ះពាល់ នៃវិបត្តិជំងឺកូវីដ-១៩ក្តី។

ដៃគូរបស់យើង