រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ប្រសិនបើយើងអាចនាំគ្នាផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនមួយចំនួន ដែលមានទស្សនៈនិងជំនឿថា “ពិការភាពនាំឱ្យមានភាពអពមង្គល”

ចុះផ្សាយ: ថ្ងៃទី06 ខែ10 ឆ្នាំ2020
ប្រសិនបើយើងអាចនាំគ្នាផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនមួយចំនួន ដែលមានទស្សនៈនិងជំនឿថា “ពិការភាពនាំឱ្យមានភាពអពមង្គល” ខុសគ្នាពីជនមិនមានពិការភាពបាន ហើយបញ្ឈប់ការផ្សារភ្ជាប់ជាមួយនឹងការយល់ឃើញបែបអវិជ្ជមានដែលបណ្តាលមកពីការមាក់ងាយ រើសអើង ការបដិសេធ និងទម្រង់ដទៃទៀតបាន ពេលនោះវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ពិតជាបានចូលរួមចំណែកធ្វើឱ្យជនមានពិភាពទទួលបានក្តីស្រម័យ ដែលធ្វើឱ្យសិទ្ធិក្លាយជាការពិតយ៉ាងប្រាកដប្រជា។
ជនមានពិការភាពប្រឈមនឹងឧបសគ្គជាច្រើនតាមឥរិយាបថផ្សេងៗគ្នារួមមាន៖ ការរើសអើង ការមាក់ងាយ និងការភ័យខ្លាចឆ្លងពិការភាពជាដើម។ ឥរិយាបថអវិជ្ជមានទាំងនេះបានកើតឡើងលើគ្រប់ទិដ្ឋភាពនៃជីវិតរបស់ជនមានពិការភាព រួមទាំងសមត្ថភាពលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ជូនសមាជិកក្រុមការងារសកម្មភាពជនពិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំធ្វើនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។
កត្តាមួយចំនួនអាចរួមចំណែកដោះស្រាយនូវការប្រកាន់ខ្ជាប់អំពីជំនឿអវិជ្ជមានចំពោះពិការភាពបាន រួមមាន៖
-ការបង្កើនការយល់ដឹងអំពីពិការភាពក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។
-ការចូលរួមលើកតម្តើនកិត្តិយស ការផ្តល់ឱកាស និងលើកកម្ពស់សមត្ថភាពរបស់ជនមានពិការភាពពីសំណាក់សិល្បៈករ សិល្បៈការិរី កវីនិពន្ធ និងផលិតករ ព្រមទាំងម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍។ល។
-ការដាក់បង្ហាញស្នាដៃនិពន្ធ វត្ថុកែច្នៃធ្វើដោយដៃ គ្រឿងចម្លាក់ ឬផលិតផងផ្សេងៗទៀត ដែលធ្វើដោយជនមានពិការភាពក្នុងពិធីផ្សេងៗនៃ វិស័យវប្បធម៌និងវិចិត្រសិល្បៈជាដើម។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពិតជាមានតួនាទីសំខាន់ណាស់ សម្រាប់ការកែប្រែស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាព ពិសេស“ភាពស្មើភាពគ្នានៃឱកាស” ក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលយើងគួរចូលរួមធានាថា ជនមានពិការភាពមានឱកាសប្រើប្រាស់សក្តានុពលច្នៃប្រឌិតសិល្បៈនិងបញ្ញារបស់ពួកគេ ដើម្បីបង្កើនឱកាសសម្រាប់សង្គមជាតិទាំងមូល។
ការលើកទឹកចិត្តរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដល់ជនមានពិការភាព គឺជាការជួយដល់ជនមានពិការភាពឱ្យរស់នៅដោយឯករាជ្យ។
ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្រ្ជាបនូវចំណេះដឹង ស្តីពី «ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនិងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការជាសិក្ខាកាម ដើម្បីយកទៅអនុវត្តក្នុងអង្គភាពរបស់ខ្លួន។
លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩-២០២៣ និងការចូលរួមរបស់ជនពិការក្នុងវិស័យវប្បធម៌ គឺបានចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវប្បធម៌ អក្សរសាស្ត្រ សិល្បៈនិងវិទ្យាសាស្ត្រ ដែលជាសក្តានុពលទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មច្នៃប្រឌិត បង្កើនផលិតផលវប្បធម៌ក្នុងស្រុកថ្មីៗ ដើម្បីប្រកួតប្រជែងក្នុងសម័យសាកលភាវូបនីយកម្ម បង្កើតការងារក្នុងស្រុកនិងបង្កើនចំណូលថវិកាជាតិ ដែលស្របនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដៃគូរបស់យើង