អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយទីភ្នាក់ងារកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៩-២០២៣
(កំពង់ចាម)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (អ.ក.ស.ជ) សហការជាមួយទីភ្នាក់ងារកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ រូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ដល់សមាជិកក្រុមប្រឹក្សាសម្មភាពជនពិការខេត្តកំពង់ចាម។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការង តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម លោក លោកស្រី ជាអភិបាលរងក្រុងស្រុក និងអង្គភាពដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។