រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

អង្គការដែលដឹកនាំដោយជនមានពិការភាពភាគច្រើនជួបបញ្ហាខ្វះខាតធនធានសរសេរគម្រោងស្នើសុំថវិកា

ចុះផ្សាយ: ថ្ងៃទី13 ខែ10 ឆ្នាំ2020
(ភ្នំពេញ)៖ អង្គការដែលដឹកនាំដោយជនមានពិការភាពភាគច្រើនជួបបញ្ហាខ្វះខាតធនធានសរសេរគម្រោងស្នើសុំថវិកា។ តើយើងអាចជួយពួកគាត់យ៉ាងដូចម្ដេច ដើម្បីឱ្យសមាគមន៍/អង្គការដែលដឹកនាំដោយជនមានពិការភាព ទទួលបានគម្រោងនិងគាំទ្រថវិកាពីដៃគូអភិវឌ្ឍ។ នេះជាការលើកឡើងរបស់លោករដ្ឋលេខាធិការវ័យក្មេង ឯម ច័ន្ទមករា។
នៅក្នុងជំនួបជាមួយលោក នីក បេរេដហ្វត តំណាងកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាពិនិត្យលទ្ធភាពជួយដល់សមាគមន៍និងអង្គការជនពិការដែលកំពុងប្រឈមបញ្ហាកូវីដ-១៩ ហើយត្រូវការធនធានសម្រាប់ដំណើរអង្គភាព។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមទៀតថា “ការផ្តល់អំណោយបែបសប្បុរសធម៌ជាការល្អម្យ៉ាង ប៉ុន្តែសម្រាប់សម្រួលតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើយើងផ្តល់ទីប្រឹក្សាបច្ចេកទេសជួយដល់សមាគមន៍/អង្គការដែលដឹកនាំដោយជនមានពិការភាព ហើយបណ្ដុះបណ្ដាលគាត់ពីជំនាញផ្នែកដឹកនាំ ផ្នែកយុទ្ធសាស្ត្រ ផ្នែកសរសេរគម្រោងជាដើម ពេលនោះគាត់អាចមានសមត្ថភាពដឹកនាំនិងដាក់សំណើទៅដៃគូអភិវឌ្ឍដើម្បីមានលទ្ធភាពធ្វើការជាដៃសហការណ៍ល្អជាមួយរដ្ឋាភិបាល។
កន្លងមក ភាគច្រើនជនមានពិការភាពតែងរៀនជំនាញ ម៉ាស្សា សិល្បៈតន្ត្រី ប៉ុន្តែឥឡូវសម័យកូវីដ ការងារម៉ាស្សា ត្រូវបានផ្អាកមួយរយៈ ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។ ខ្ញុំស្នើសុំតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួយពិចារណាធ្វើយ៉ាងណាឱ្យអង្គការសមាគមន៍ដឹកនាំដោយជនមានពិការភាពទទួលបានផលប្រយោជន៍ពិតប្រាកដ។ “នេះបើតាមការលើកឡើងបន្ថែមដោយឯកឧត្តម ឯម ច័ន្ទមករា”
ជាការឆ្លើយតប លោក នីក បេរេដហ្វ តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានស្វាគមន៍សំណើរបស់លោករដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងបាន បញ្ជាក់បន្ថែមថា ដោយសាររដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាមួយជនមានពិការភាព ដូច្នេះការងាររបស់អង្គការសហប្រជាជាតិ ដែលធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល គឺយើងអនុវត្តតាមអាទិភាពដែលរដ្ឋាភិបាលកំណត់។
កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យពិការភាព ធ្វើយ៉ាងណាឱ្យជនមានពិកាភាពទទួលបានសុខុមាលភាព សិទ្ធិទទួលបានការពារមានជីវិតរស់នៅសមរម្យ។ “នេះគឺជាការលើកឡើងបន្ថែមរបស់ លោក នីក បេរេដហ្វត”
តំណាងប្រចាំប្រទេសលោក នីក បន្តទៀតថា ដំណាក់កាលកូវីដ-១៩ បានប៉ះពាល់ដល់ប្រជាជនទាំងមូលនៅប្រទេសកម្ពុជា ពិសេសជនមានពិការភាព ប៉ះពាល់ខ្លាំងជាងគេ បាត់បង់ការងារ មិនមានចំណូលពីការរកស៊ីមុខរបរម៉ាស្សា ដូចនេះអ្វីដែលយើងឃើញជាក់ស្ដែង យើងត្រូវគិតគូឱ្យបានខ្ពស់ជាមួយពួកគាត់ទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាពបង្កើនចំណូលឱ្យពួកគាត់ឡើងវិញ។ ខ្ញុំយល់ថាការគាំពារជនមានពិការភាពយើងមិនត្រឹមជួយគាត់តែជំនួយបែបមនុស្សធម៌មួយពេលៗនោះទេ៕
ប្រភព៖ Freshnews

ដៃគូរបស់យើង