រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

យុទ្ធនាការលើកកម្ពស់សិទ្ធិជនមានពិការភាពកំពុងត្រូវបានជំរុញការអនុវត្តយ៉ាងសកម្មទាំងថ្នាក់ជាតិនិងក្រោមជាតិ!

ចុះផ្សាយ: ថ្ងៃទី12 ខែ11 ឆ្នាំ2020
យុទ្ធនាការលើកកម្ពស់សិទ្ធិជនមានពិការភាពកំពុងត្រូវបានជំរុញការអនុវត្តយ៉ាងសកម្មទាំងថ្នាក់ជាតិនិងក្រោមជាតិ!
សៀមរាប៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ កំពុងសហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ ធ្វើយុទ្ធនាការផ្សព្វផ្សាយការលើកកម្ពស់សិទ្ធិជនមានពិការភាពយ៉ាងសកម្ម នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៅក្នុងខេត្តសៀមរាប ដោយមានការរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។
ជាការឆ្លើយតបទៅនឹងតម្រូវការរបស់ជនមានពិការភាពនៅក្នុងស្ថានភាពកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ដោយសារជម្ងីកូវីដ-១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) ប្រមាណជាង ៥៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាជាតិប្រមាណ ២៥លានដុល្លារ ក្នុងមួយខែ ក្នុងនោះជនមានពិការភាពចំនួន ១០០,៨៤៤នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៥១,៧៨២នាក់ក៏ទទួលបានប្រាក់ឧបត្ថមនេះផងដែរ។ “នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ”។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវដល់ជនមានពិការភាពត្រូវរក្សាការធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីជៀងវាងការឆ្លងជំងឺកូដវីដ-១៩ នៅក្នុងសហគមន៍។ ក្នុងពេលដំណាលគ្នានេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក យុន ឈុន្នី បានរំលឹកអំពីការរក្សាគម្លាតសង្គមរាល់ការរៀបចំកិច្ចប្រជុំនិងការប្រាស្រ័យទាក់ទង គ្នាផងដែរ។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងក្នុងឱកាសបើកសិក្ខាសាលានៅព្រឹកនេះថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធនិងសេចក្តីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។
យើងមានបេសកកម្មរួមគ្នាមួយគឺ ៖ ជំរុញការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាលនានា រួមទាំងជនមានពិការភាពដើម្បីធ្វើបរិយាបន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួនឈាន ទៅសម្រេចបាននូវគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាព។ “នេះបើតាមទស្សនៈរបស់ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា”
ជារឿយៗ ក្រុមប្រឹក្សាសកម្មភាពជនពិការតែងបានធ្វើយុទ្ធសាស្ត្រចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពនៅទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ក្នុងគោលបំណងជំរុញការអនុវត្តផែននេះឱ្យមានស័ក្កសិទ្ធភាព ឆ្លើយតបតម្រូវការរបស់ជនមានពិការភាព និងស្របតាមចក្ខុវិស័យរួមគឺ “ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អនិងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាព គ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍន៍”។
ថ្លែងក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា ការជំរុញធ្វើបរិយាប័ន្នពិការភាពទៅក្នុងការអនុវត្តផែនការសកម្មភាពរបស់ ក្រសួង រដ្ឋបាល រាជធានី ខេត្ត ស្ថាប័ន ដើម្បីឈានទៅសម្រេចបានគុណភាពជីវិតរបស់ជនមានពិការភាពប្រកបដោយចីរភាពគឺជាគោលបំណងសំខាន់របស់ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ដែលថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជាតិ ដោយបន្តប្តេជ្ញាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ពោលសូមអរគុណសន្តិភាព។
ឯកឧត្តម យុន ឈុន្នី ថា ដើម្បីធានាដល់ការធ្វើបរិយាបន្ននិងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ ទម្រង់កេងប្រវ័ញនិងរើសអើងលើជនមានពិការភាព ដោយធ្វើយ៉ាងណាឱ្យជនមានពិការភាពកាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាព ជីវិតឱ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) «មិនមាននរណាម្នាក់ ត្រូវបានបំភ្លេច » ។

ដៃគូរបស់យើង