រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងអំណរគុណចំពោះជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនជឿលើការញុះញង់របស់ក្រុមជ្រុលនិយមឱ្យរៀបចំទិវាជនមានពិការភាព ក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩

ចុះផ្សាយ: ថ្ងៃទី04 ខែ12 ឆ្នាំ2020
ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងអំណរគុណចំពោះជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនជឿលើការញុះញង់របស់ក្រុមជ្រុលនិយមឱ្យរៀបចំទិវាជនមានពិការភាព ក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩
 
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ តំណាង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណចំពោះជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងសុខមាលភាពរបស់បងប្អូនជនមានពិការភាពពិតប្រាកដ។
“បើទោះបីជាឆ្នាំនេះ យើងមិនបានរៀបចំប្រារព្ធទិវាជនមានពិការភាពក្តី ក៏ប៉ុន្តែការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ការលើកកម្ពស់សិទ្ធិជនមានពិការភាព នៅព្រះរាជាណាចក្រកម្ពុជារបស់យើងនៅតែបន្តអនុវត្តជារៀងរាល់ថ្ងៃ ក្នុងទិសដៅធ្វើឲ្យស្ថានភាពជនមានពិការភាពកាន់តែមានភាពប្រសើរឡើង ពិសេសសុខុមាលភាព និងសុខទុក្ខរបស់បងប្អូនដែលមានពិការភាពគឺជាការយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា” នេះជាការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯម ច័ន្ទមករា។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានស្ថានភាពគួរឲ្យព្រួយបារម្ភ ដូច្នេះពេលវេលានេះមិនមែនជាពេលវេលាដែលល្អសម្រាប់ការរៀបចំជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដូចរាល់ដងទេ ព្រោះអាចមានហានិភ័យប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ដែលជំងឺនេះនៅលើពិភពលោកកំពុងតែមានការព្រួយបារម្ភពីការឆ្លងយ៉ាងឆាប់រហ័ស ហើយដែរនៅពុំទាន់មានវ៉ាក់សាំងការពារនៅឡើយ។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះបានបន្តទៀតថា “យើងមិនបានរៀបចំទិវានេះឱ្យមានរូបភាពធំដូចឆ្នាំរាល់ដងមែន ក៏ប៉ុន្តែព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចបានចេញព្រះរាជសារ ផ្ដាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកស្រឡាញ់ជាទីបំផុតអំពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គល និងក្នុងនាមព្រះមហាក្សត្រ ព្រះអង្គបានជូនពរដល់បងប្អូននិងក្មួយៗមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារសូមមានសុខភាពល្អសុភមង្គលជៀសផុតពីការរាតត្បាតនៃជំងឺកូវីដ-១៩ផងដែរ ពិសេសសូមជនមានពិការភាពទាំងអស់ផ្អាកការជួបជុំតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលមានភាពប៉ិនប្រសព្វឈ្លាសវៃក្នុងការបង្ការនិងទប់ស្កាត់នៃមេរោគកូវីដ-១៩នេះ។
ទន្ទឹមនឹងនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារជូនជនរួមជាតិ ពិសេសជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានសំដែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់ជនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានរៀបចំប្រារព្ធទិវាជនពិការកម្ពុជាលើកទី ២២ និងអន្តរជាតិលើកទី ៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិនិងក្រោមជាតិក្តីក៏មានការចាត់តាំង មានការចុះសួរសុខទុក្ខនៅតាមមណ្ឌល និងទីតាំងរស់នៅរបស់បងប្អូនជនមានពិការភាព ព្រោះរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់មានឆន្ទៈមុះមុត និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព។ សម្ដេចតេជោ ហ៊ុន សែន នៃកម្ពុជាក៏សូមលើកទឹកចិត្តឲ្យបងប្អូនជុំជនរួមជាតិទាំងអស់រួមគ្នាបន្តលើកស្ទួយសុខមាលភាពជនមានពិការភាពឲ្យកាន់តែប្រសើរឡើងដើម្បីជាប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។
បើតាមការឲ្យដឹងរបស់ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការថា “ការចុះសួរសុខទុក្ខបងប្អូនមានពិភាព គឺគ្រោងធ្វើឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ពោលគឺរង់ចាំភាពស្ងប់ស្ងាត់នៃការវិវត្តជំងឺកូវីដ១៩សិន ទើបក្រុមការងារមានភាពងាយស្រួលក្នុងការចុះសួរសុខទុក្ខបងប្អូនដែលមានពិការភាពទៅដល់ទីកន្លែងរស់នៅផ្ទាល់បាន”។
ឯកឧត្តម ឯម ច័ន្ទមករា ចាត់ទុកការបំផុសបំផុលរបស់អ្នកដែលមាននិន្នាការមិនគាំទ្ររាជរដ្ឋាភិបាល ឱ្យមានការជួបជុំក្នុងទ្រង់ទ្រាយធំ ពោលរៀបចំប្រារព្ធទិវាជនមានពិការភាពនៅឆ្នាំនេះ គឺជារឿងញុះញង់ខុសទំនង និងខុសកាលៈទេសៈ ផ្ទុយទៅវិញ គឺជាការរុញឱ្យជនមានពិការភាពប្រឈមហានិភ័យគ្រោះថ្នាក់ឆ្លងជំងឺកូវីដ-១៩ទៅវិញ៕
 
 

ដៃគូរបស់យើង