រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាពអាចមានសិទ្ធិទទួលប័ណ្ណបើកបរស្របច្បាប់ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ

ចុះផ្សាយ: ថ្ងៃទី09 ខែ12 ឆ្នាំ2020
រដ្ឋលេខាធិការ ឯម ច័ន្ទមករា៖ ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាពអាចមានសិទ្ធិទទួលប័ណ្ណបើកបរស្របច្បាប់ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងក្តីសប្បាយរីករាយអបអរសាទរចំពោះជនមានពិការភាព ដែលអាចមានសិទ្ធិទទួលប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា បានឱ្យដឹងទៀតថា ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥(មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។
ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បន្ថែមថា ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្នឹង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។
“សុពលភាពប័ណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរឬបរទេសដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំដូចប្រជាពលរដ្ឋទូទៅ។ សុពលភាពប័ណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេសហើយដែលត្រូវប្ដូរមកប័ណ្ណបើកបរកម្ពុជាមានសុពលភាពរយៈពេល ១ឆ្នាំម្ដង”។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឯម ច័ន្ទមករា
ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលដែលបានចូលរួមធ្វើឱ្យប្រកាសអន្តរក្រសួងនេះចេញជារូបរាងក្នុងទិសដៅបម្រើឲ្យផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជនមានពិការភាព ដែលជាសមិទ្ធផលថ្មីមួយទៀតនៃវិស័យពិការភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា ក៏សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានផ្ដល់ការគាំទ្រនិងឯកភាព ដាក់ឲ្យចេញនូវប្រកាសអន្តរក្រសួងដ៏មានសារសំខាន់នេះឡើង៕
ប្រភព៖ FreshNews
 

ដៃគូរបស់យើង