រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋលេខាធិការ ឯម ច័ន្ទមករា នាំអំណោយសម្តេចតេជោ ហ៊ុនសែន ចែកជូនជនមានពិការភាពរស់នៅក្នុងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងច្បារអំពៅ

ចុះផ្សាយ: ថ្ងៃទី13 ខែ01 ឆ្នាំ2021
រដ្ឋលេខាធិការ ឯម ច័ន្ទមករា នាំអំណោយសម្តេចតេជោ ហ៊ុនសែន ចែកជូនជនមានពិការភាពរស់នៅក្នុងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងច្បារអំពៅ
(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ចែកជូនជនមានពិការភាព ដែលរស់នៅ និងស្ថិតនៅក្រោមការគ្រប់គ្រងក្នុងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងច្បារអំពៅ (អតីតអង្គការគ្រួសារថ្មី)។
កម្មវិធីចែកអំណោយនេះ បានរៀបចំឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសង្គមកិច្ច ដោយមានការចូលរួមពី ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាង ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ជនមានពិការភាពចំនួន ១៧៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល អាវយឺត១ ឃីត១កញ្ចប់ (ក្រមា ម៉ាស ជែលលាងដៃ១ឈុត ច្រាស និងថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ថ្នាំការពារជំងឺផ្តាសសាយ១បន្ទះ ថ្នាំបន្ថយកំដៅ១បន្ទះ) និងអាហារ១កញ្ចប់ (បាយ ទឹកសុទ្ធ ទឹកក្រូច នំ និងផ្លែឈើ) និងអ្នកមើលថែជនមានពិការភាពក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ការចែកអំណោយជូនជនមានពិការភាពនាពេល បានបង្ហាញឲ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានចំពោះជនមានពិការភាពនៅកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា «បើទោះបីជាឆ្នាំនេះ យើងមិនបានរៀបចំប្រារព្ធទិវាជនមានពិការភាពក្តី ក៏ប៉ុន្តែការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ការលើកកម្ពស់សិទ្ធិជនមានពិការភាព នៅកម្ពុជា របស់យើងនៅតែបន្តអនុវត្តជារៀងរាល់ថ្ងៃ។
បន្ថែមពីលើនេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ទោះយើងមិនបានប្រារព្ធទិវាជនមានពិការក្នុងឆ្នាំ២០២០នេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានស្ថានភាពគួរឲ្យព្រួយបារម្ភ ដូច្នេះពេលវេលានេះមិនមែនជាពេលវេលាដែលល្អសម្រាប់ការរៀបចំជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដូចរាល់ដងទេ ព្រោះអាចមានហានិភ័យប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ដែលជំងឺនេះនៅលើពិភពលោកកំពុងតែមានការព្រួយបារម្ភពីការឆ្លងយ៉ាងឆាប់រហ័ស ហើយដែរនៅពុំទាន់មានវ៉ាក់សាំងការពារនៅឡើយ។
គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី វង សូត កន្លងមកបានចាត់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដើម្បីបន្តចែកឱ្យបានដល់ដៃរបស់ជនមានពិការភាពដែលកំពុងស្នាក់នៅតាមមជ្ឈមណ្ឌលផ្សេងៗទៀតបានជាបន្តបន្ទាប់។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ អបអរសាទរដល់ ទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធ ឡើង ដើម្បីអបអរសារទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២០នេះ សកលលោកបានជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពល មកដល់ព្រះរាជាណាចក្រកម្ពុជា ជាហេតុមិនអាចធ្វើឱ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទិងដូចសព្វមួយដងបាន។
ក្នុងសារលិខិតដដែលនោះសម្តេចបានសម្ដែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបាន រៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និង ក្រោមជាតិក្ដី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខ នៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅរបស់បងប្អូនមានពិការភាព ព្រោះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាព ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា៕

ដៃគូរបស់យើង