រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជួបប្រជុំពិភាក្សាជាមួយដៃគូដើម្បីឆ្ពោះទៅរកដំណោះស្រាយអំពីការងារសំខាន់ៗនៃវិស័យពិការភាព
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយតំណាង UNICEF, GIZ, BMZ ដោយផ្ទាល់និងអនឡាញ
ចុះផ្សាយ: ថ្ងៃទី06 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋមន្រី្តក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញក្តីមោទនភាពព្រោះបានផ្តល់ឱកាសដល់ ជនមានពិការភាពចូលបម្រើការនៅក្រសួងព័ត៌មាន រហូតដល់ជាង ៣%នៃមន្ត្រីរាជការសរុបរបស់ក្រសួងព័ត៌មាន។

ចុះផ្សាយ: ថ្ងៃទី05 ខែ02 ឆ្នាំ2021
#រដ្ឋមន្រី្តក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញក្តីមោទនភាពព្រោះបានផ្តល់ឱកាសដល់ #ជនមានពិការភាពចូលបម្រើការនៅក្រសួងព័ត៌មាន រហូតដល់ជាង ៣%នៃមន្ត្រីរាជការសរុបរបស់ក្រសួងព័ត៌មាន។
 
ការបង្ហាញភាពសប្បាយរីករាយបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី #ខៀវកាញារីទ្ធ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីមានពិការភាពនៃក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នៅទីស្តីការក្រសួង។
 
ជារៀងរាល់ឆ្នាំ ១ដង ឬ២ដង ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងសប្បុរសជន តែងចុះសួរសុខទុក្ខដល់ជនមានពិការភាព រៀបចំម្ហូបអាហារ ព្រមទាំងបាននាំអំណោយជាច្រើនចែកជនមានពិការភាពនៅខេត្តកំពង់ចាម និងកណ្តាលជាដើម។
 
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាននិងលោកជំទាវ បានចំណាយឧបត្ថម្ភថវិកាផ្ទាល់ដើម្បីជូនកុមារមានពិការភាព និងលោកគ្រូ អ្នកគ្រូ ធ្វើទស្សនកិច្ចកំសាន្តនៅតាមបណ្តាលខេត្តនានា ដូចជា កែប កំពង់សោម ក្រចេះ ពោធិសាត់ កំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ មានព្រះបរមរាជវាំង វិមានឈ្នះឈ្នះ និងសួនសត្វសាហ្វារី ក្រោមការសម្រប ពីលោកជំទាវ ម៉ុង ម៉ារី ជាទីប្រឹក្សាក្រសួង និងសហការជាមួយប្រធានមន្ទីររាជធានី ខេត្ត បង្ករលក្ខណៈឱ្យកុមារមានពិការភាពបានដើរកំសាន្តរីករាយដូចកុមារដ៏ទៃផងដែរ ។
 
ដោយឡែកចាប់តាំងពីឆ្នាំ២០១៥មក ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ក៏បានចុះសួរសុខទុក្ខកុមារខ្សោយសតិបញ្ញា អូទីស្សឹម ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ អង្ករវីតាមីន ផ្តល់អាហារ និងអង្ករ ៥០០គីឡូ ប្រចាំខែដល់អង្គការ ជំនួយក្តីសង្ឃឹមសម្រាប់សហគមន៍នៅក្រុងតាខ្មៅខេត្តកណ្តាល។
ដោយក្តីអាណិតស្រឡាញ់កុមារពិការទាំងនោះ លោកទាំងពីរ បានផ្តល់ដីផ្ទាល់ខ្លួនមួយកន្លែងមានទំហំ 1,371 ម៉ែត្រក្រឡា ស្ថិតនៅភូមិ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់អង្គការប្រើប្រាស់ផងដែរ ។
 
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានយកចិត្តទុកដាក់ដល់ជនមានពិការភាពគ្រប់ទិសទី លោកតែងចូលរួមលើកទឹកចិត្តគ្រប់កម្មវិធីសប្បុរសធម៌របស់ជនមានពិការភាព អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយ៍វិទ្យុ ប្រគល់ពានរង្វាន់ដល់ការប្រឡងចម្រៀងជនពិការទូទាំងប្រទេស និងបានផ្តល់កិត្តិយសជាលោកមេបា ក្នុងការៀបអាពាហ៍ពិពាហ៍ កូនក្រមុំ កំលោះពិការភ្នែក និងជួយឧបត្ថម្ភគាំទ្រដល់ជនពិការដែលទៅប្រឡងនៅក្រៅប្រទេសផងដែរ៕

ដៃគូរបស់យើង