រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានលើកទឹកចិត្តដល់ជនមានពិការភាព នៅតាមមូលដ្ឋាន និងសហគមន៍ចូលរួមលើកកម្ពស់សិទ្ធិ ដែលចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព

ចុះផ្សាយ: ថ្ងៃទី08 ខែ02 ឆ្នាំ2021
(ភ្នំពេញ)៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ការអនុវត្តផែនការស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ជនមានពិការភាព និងឧបករណ៍ស្វែងរកការគាំទ្រ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានលើកទឹកចិត្តដល់ជនមានពិការភាព នៅតាមមូលដ្ឋាន និងសហគមន៍ចូលរួមលើកកម្ពស់សិទ្ធិ ដែលចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងធ្វើការសហការជាមួយអាជ្ញាធរ នៅមូលដ្ឋានដើម្បីបញ្ជៀបការយល់ដឹង និងធ្វើបរិយាន្នពិការភាពក្នុងកម្មវិធីអភិវឌ្ឍឃុំ/សង្កាត់។
 
រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានចាត់ទុកការវត្តមានរបស់ជនមានពិការភាព ក្នុងផ្តល់មតិយោបល់ដល់អាជ្ញាធរ គឺជាកិច្ចការសំខាន់មិនអាចខ្វះបាន។ ឯកឧត្តម ឯម ច័ន្ទមករា បានសង្កត់ធ្ងន់ថា មានតែជនមានពិការភាពខ្លួនឯងទេយើងដឹង ហើយយល់ច្បាស់ពីការលំបាកនៃពិការភាព។
 
ថ្លែងទៅកាន់ជនមានពិការភាពប្រមាណជាង៥០នាក់ រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បង្ហាញជំហរនៃការគាំទ្រដល់អង្គការ ដែលដឹកនាំដោយជនមានពិការ បន្តការចូលរួមលើកស្ទួយសុខមាលភាពជន មានពិការភាពនៅតាមសហគមន៍ ហើយបំផុសឱ្យគ្រួសារដែលមានកូន ក្មួយ ឬចៅបញ្ចូនទៅសាលារៀន ដើម្បីបង្កើនធនធានមនុស្សឱ្យបានកាន់ច្រើន បើទោះបីជាពួកគេមានពិការភាពក៏ដោយ។
 
ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានសុខសន្តិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំដែលមានការទទួលខុសត្រូវខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ គ្រប់វិស័យទាំងអស់មានការរីកចម្រើន ក្នុងនោះរួមមានវិស័យពិការភាព។ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា លើកទឹកចិត្តដល់អង្គការ ដែលធ្វើការតស៊ូមតិប្រែមកចាប់ដៃគូជាមួយរដ្ឋាភិបាល ហើយជួយដោះស្រាយស្ថានភាពរស់នៅ ជាក់ស្តែងរបស់ជនមានពិការ ឱ្យមានជីវភាពរស់នៅ សមរម្យប្រសើរជាង។
 
ឯកឧត្តម ឯម ច័ន្ទមករា បានសង្កត់ធ្ងន់ថា ស្រុកទេសមានសន្តិភាព គឺប្រជាជនរស់នៅដោយសុភមង្គល គ្មានការភ័យខ្លាច រត់គេចពីគ្រាប់កាំភ្លើងឬគ្រាប់រំសេវ។ល។ ដូច្នេះបច្ចុប្បន្នជនមានពិការភាព មានសិទ្ធិពេញលេញ អាចធ្វើអ្វីៗបានទាំងអស់ស្របច្បាប់ ហើយការតស៊ូមតិនាពេលបច្ចុប្បន្នមានលក្ខណៈទំនើប ពោលគឺបែប e-advocate ការតស៊ូមតិបែបអេឡិចត្រូនិច ទំនើបភាវូបនីយកម្ម។
 
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណ ចំពោះជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនជនមានពិការភាពពិតប្រាកដ៕

ដៃគូរបស់យើង