រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ស្វាគមន៍ ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលីលើសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាព!

ចុះផ្សាយ: ថ្ងៃទី01 ខែ03 ឆ្នាំ2021
រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ស្វាគមន៍ ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលីលើសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាព!
ក្នុងជំនួបពិភាក្សាការងារជាមួយលេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី សារ៉ា វ៉ាដលី នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសង្គមកិច្ច ឯកឧត្តមរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានស្វាគមន៍ចំពោះការផ្តល់ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលី និងស្ថាប័នDID (Disability Inclusive Development Helpdesk) ដើម្បីឱ្យសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាពមានភាពស៊ីសង្វាក់គ្នាទៅនឹងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។
រដ្ឋលេខាធិការសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានចាត់ទុកការផ្តល់ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលី លើកសេចក្តីព្រាងច្បាប់ថ្មីនៃវិស័យពិការភាពនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះមានធាតុចូលគ្រប់ជ្រុងជ្រោយ ដែលនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងដល់ជនមានពិការភាពនៅកម្ពុជា។
លោកស្រី សារ៉ា វ៉ាដលី លេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពថ្មីៗនៃវិស័យពិការភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។ លេខាទូតទី ១ លោកស្រី សារ៉ា បានបង្ហាញជំហរថារដ្ឋាភិបាលអូស្ត្រាលីនឹងបន្តជួយដល់គម្រោងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជារយៈពេល ២ឆ្នាំបន្តទៀតពីខែកក្កដា ឆ្នាំ២០២១- ខែមិថុនា ឆ្នាំ២០២៣
លោកស្រី សារ៉ា លេខាទី១ បានបញ្ជាក់ទៀតថា គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា រីករាយបន្តគាំទ្រដល់ការអនុវត្តច្បាប់ថ្មីនេះនៅពេលអនាគត។
លោកស្រី សារ៉ា វ៉ាដលី បានគូសបញ្ជាក់បន្ថែមអំពីការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ដល់ព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដែលគិតជាទឹកប្រាក់សរុប ចំនួន២៧លាន ជាដុល្លាអាមេរិក។
រដ្ឋលេខាធិការសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានកោតសរសើរដល់ការគាំទ្រដោយផ្ទាល់ពីស្ថានទូតអូស្រ្តាលី តាមរយៈកម្មវិធីACCESS ដល់វិស័យពិការភាពនៅកម្ពុជា។ ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ទៀតថាក្នុងនាមជាអ្នកទទួលបន្ទុកក្នុងវិស័យពិការភាពនៅកម្ពុជា ឯកឧត្តមសូមស្វាគមន៍ចំពោះអនុសាសន៍បន្ថែមទៀត ដើម្បីពង្រឹងវិស័យពិការភាពកាន់តែមានភាពប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចគាំពារជនមានពិការភាព គឺជាច្បាប់ពិសេសមួយទៀតក្នុងវិស័យពិការភាពត្រូវបានបើកឱ្យមានការផ្តល់មតិយោបល់យ៉ាងទូលាយគ្រប់កម្រិតទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពិសេសការចូលរួមផ្តល់មតិធាតុចូលពីសំណាក់ជនមានពិការភាពផងដែរ៕

ដៃគូរបស់យើង