រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាក្រសួងសង្គមកិច្ចអតីតយអតីតយនិងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ ដែលបានចែកអំណោយដល់ជនមានពិការភាព ១៣៥នាក់

ចុះផ្សាយ: ថ្ងៃទី12 ខែ03 ឆ្នាំ2021
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាក្រសួងសង្គមកិច្ចអតីតយអតីតយនិងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ ដែលបានចែកអំណោយដល់ជនមានពិការភាព ១៣៥នាក់
(ភ្នំពេញ)៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាជនពិការ បានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនមានពិការភាពចំនួន ១៣៥នាក់ ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា នាថ្ងៃទី១១នេះ លោកអភិបាល ឃួង ស្រេង បានប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនមានពិការភាពចំនួន ១៣៥ នាក់ សម្រាប់ដោះស្រាយការហូបចុកក្នុងពេលបិទខ្ទប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
អំណោយដែលប្រគល់ជូនជនមានពិការភាពទាំង ១៣៥ នាក់នោះ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេសតូច និងត្រីខ ១០កំប៉ុង។
ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសម្របសម្រួលឱ្យមានការចាក់វ៉ាក់សាំងដល់ជនមានពិការភាព និងអ្នកបម្រើការពាក់ព័ន្ធក្នុងវិស័យពិការភាព សរុបចំនួន ៣៣៤ នាក់ទៀតផងដែរ។
ដោយមើលឃើញអំពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក៏ដូចជាជនមានពិការភាពយ៉ាងដូច្នេះហើយ លោក ឯម ច័ន្ទមករា ក៏បានសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះលោកអភិបាល ឃួង ស្រេង ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារទាំងឡាយផងដែរ៕

ដៃគូរបស់យើង