រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

UNDP អបអរសាទររដ្ឋាភិបាលកម្ពុជាពីការឈានមុនក្នុងការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពនៅកម្ពុជា

ចុះផ្សាយ: ថ្ងៃទី05 ខែ07 ឆ្នាំ2021
UNDP អបអរសាទររដ្ឋាភិបាលកម្ពុជាពីការឈានមុនក្នុងការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពនៅកម្ពុជា
ភ្នំពេញ: កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានកោតសរសើរដល់ប្រទេសកម្ពុជាថាជាប្រទេសឈានមុខគេមួយនៅលើពិភពលោក នៅពេលដែលនិយាយអំពីការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោក Nick Beresford តំណាងប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP បានមានប្រសាសន៍ថា លោកមានការរីករាយដោយបានមើលឃើញអំពីការអភិវឌ្ឍនិងសមិទ្ធផលនៃកម្មវិធីពិការភាពរបស់ប្រទេសកម្ពុជា ហើយតែមានភាពប្រសើរឡើងគ្រប់ពេលវេលា។ លោក Nick បានប្រសាសន៍បែបនេះនៅក្នុងឱកាសជួបពិភាក្សាការងារនៅថ្ងៃច័ន្ទ ទី៥ ខែកក្កដា ជាមួយលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។
កិច្ចជំនួបនេះ មានគោលបំណងដើម្បីពិភាក្សាអំពីការកែលម្អកម្មវិធីពិការភាពឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតនៅកម្ពុជា។ លោក Nick Beresford បានកោតសរសើរប្រទេសកម្ពុជាថាជា“ ប្រទេសឈានមុខគេមួយ” លើការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោកថា នេះគឺជាការឆ្លុះបញ្ចាំងនិងធានាថា គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលឡើយ។ លោក Nick Beresford បានបន្ថែមទៀតថា បើទោះបីជាមានការរឹតបន្តឹងពាក់ព័ន្ធវិធានសុវត្ថិភាពសុខាភិបាលដើម្បីពង្រឹងស្ថានភាព Covid-19 នៅកម្ពុជានាពេលបច្ចុប្បន្នមែន ប៉ុន្តែមិនមែនមានន័យថាកិច្ចសហការអន្តរជាតិរវាង UNDP និងអគ្គលេខាធិការដ្ឋាក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបញ្ឈប់នោះទេ ហើយថា UNDP នឹងបន្តគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលសម្រាប់ជនមានពិការភាពនាពេលខាងមុខតទៅទៀត។
ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានថ្លែងថា ក្រុមប្រឹក្សាសកម្មភាពជនពិការកំពុងធ្វើការរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់ជនមានពិការភាពកម្ពុជា។ លោក ឯម ច័ន្ទមករា បានមានប្រសាសន៍អរគុណចំពោះការគាំទ្ររបស់ UNDP ហើយលោករដ្ឋលេខាធិការក៏កំពុងទន្ទឹងរងចាំគម្រោងថ្មីជាច្រើនទៀតដើម្បីជួយដល់តម្រូវការរបស់ជនមានពិការភាពនៅកម្ពុជា។
លោក ឯម ច័ន្ទមករា បានមានប្រសាសន៍បន្ថែមទៀតថា ការធ្វើការភាពជាដៃគូរជាមួយ UNDP គឺមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលជនមានពិការភាពមានតម្រូវការ និងការយល់ដឹងឱ្យបានច្រើនអំពីវិធីការពារខ្លួនប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នាពេលបច្ចុប្បន្ន៕

ដៃគូរបស់យើង