រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចផ្តល់អំណោយបន្ទាន់ដល់ជនពិការភ្នែកមានវីរ៉ុសកូវីដ-១៩ នៃសមាគមសំនៀងជនពិការ

ចុះផ្សាយ: ថ្ងៃទី13 ខែ07 ឆ្នាំ2021
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចផ្តល់អំណោយបន្ទាន់ដល់ជនពិការភ្នែកមានវីរ៉ុសកូវីដ-១៩ នៃសមាគមសំនៀងជនពិការ
ភ្លាមៗបន្ទាប់ពីបានទទួលដំណឹងថា បងប្អូនជនមានពិការភាពនៃសមាគមសំនៀងជនពិការរបស់លោក ចាប តូ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង សូត បានចាត់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឱ្យចុះសួរសុខទុក្ខនិងនាំថវិកាផ្ទាល់របស់លោករដ្ឋមន្ត្រី ទៅប្រគល់ជូនដល់ជនមានពិការភាពចំនួន ៥៧នាក់ ដែលក្នុងនោះមានវិជ្ជមានកូវីដ-១៩ ចំនួន ៣៧នាក់។
ថវិកាសរុបចំនួន ៥,៧០០,០០០រៀល ត្រូវបានប្រគល់ជូនដល់សមាជិកនៃសមាគម ក្នុងម្នាក់ទទួលបានថវិកា ចំនួន ១០០,០០០រៀល។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី និងបានលើកទឹកចិត្តដល់បងប្អូនមានពិការភាពដែលកំពុងមានវិជ្ជមានវីរ៉ុសកូវីដ-១៩ ត្រូវបន្តទទួលការព្យាបាល ពិសារថ្នាំឱ្យបានទៀងពេលវេលា ហាត់ប្រាណ និងមិនត្រូវបាក់ទឹកចិត្តឡើយ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើរដល់សមាជិកនៃសមាគមសំនៀងជនពិការដែលមិនមានវិជ្ជមានវីរ៉ុសកូវីដ-១៩ ត្រូវបន្តរក្សាអនាម័យ វិធានសុខាភិបាល ពិសេសអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ដើម្បីចៀងផុតពីការឆ្លងមេរោគដ៏កាចសាហាវនេះ ហើយត្រូវបន្តតាមដានសុខភាពជាប់ជាប្រចាំ។
ជាការឆ្លើយតបចំពោះទឹកចិត្តរបស់រដ្ឋមន្រ្តី វង សូត នាពេលនេះ លោក ចាប តូ ប្រធានសមាគមសំនៀងជនពិការ បានគោរពថ្លែងអំណរគុណលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនមានពិការភាពគ្រប់ៗគ្នា។ លោក ចាប តូ បន្ថែមថា បងប្អូនជនមានពិការភាព នឹងព្យាយាមជម្នះ និងយកឈ្នះជំងឺដ៏កាចសាហាវនេះឲ្យបាន ហើយមិនចុះចាញ់ជាដាច់ខាត។
គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់ឱ្យសមាជិកនៃសមាគមតន្ត្រីសំនៀងជនពិការ សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅនឹងកន្លែងសមាគមតែម្តង និងបានឧបត្ថម្ភនូវសម្ភារៈ ស្បៀងអាហារ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងបានសហការណ៍ជាមន្ទីរសុខាភិបាលដើម្បីផ្តល់ថ្នាំសម្រាប់ព្យាបាលដល់អ្នកមានវិជ្ជមានកូវីដ-១៩ នៃសមាគមនេះផងដែរ៕

ដៃគូរបស់យើង