រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ដំណឹងដល់ជនមានពិការភាពគ្រប់វ័យទាំងពីរភេទទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថាកម្មវិធី WHITE CANVAS CAMBODIA 2021

ចុះផ្សាយ: ថ្ងៃទី18 ខែ08 ឆ្នាំ2021
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ជនមានពិការភាពគ្រប់វ័យទាំងពីរភេទទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថាកម្មវិធី WHITE CANVAS CAMBODIA 2021 ដែលរៀបចំការប្រកួតប្រជែងស្នាដៃសិល្បៈអន្តរជាតិផ្នែកគំនូរសម្រាប់បេក្ខជនទូទៅនិងរួមទាំងជនមានពិការភាពផងដែរ ការប្រកួតនេះគឺមាន៣ប្រទេស កម្ពុជា ថៃ និងស្រីលង្ការដែលនៅកម្ពុជាមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងប្រទេសជប៉ុន។ ការប្រកួតប្រជែងនេះ មានគោលបំណងប្រមូលនូវស្នាដៃសិល្បៈរបស់សិល្បករឆ្នើមនិងលេចធ្លោនៅក្នុងប្រទេសនិងតំបន់។
លក្ខខណ្ឌនៃការចូលរួមប្រកួតប្រជែង៖
- ការប្រកួតប្រជែងនឹងបើកចំហសម្រាប់មនុស្សគ្រប់វ័យ ដែលមានបំណងប្រាថ្នាចង់ក្លាយជាសិល្បករអាជីព
- បេក្ខជនដែលមានអាយុ ១៨ឆ្នាំ ឡើងទៅនឹងត្រូវជ្រើសរើសសម្រាប់ការបោះឆ្នោត ចំនួន២០នាក់ និងបេក្ខជនដែលមានអាយុ ១៧ឆ្នាំ ចុះក្រោមជ្រើសរើសសម្រាប់ការបោះឆ្នោត ចំនួន១០នាក់
- មិនកំណត់ប្រធានបទ ស្នាដៃសិល្បៈប្រភេទ 2D ដែលជាស្នាដៃប្រភេទមួយណាក៏បាន (ពណ៌ប្រេង អាគ្រីលីក ពណ៌ទឹក ការបោះពុម្ព, ផាសថែល។ល។) មានទំហំអប្បបរមា 30cm x 30cm អតិបរមា 100cm x 100cm
- សិល្បករអាចដាក់ស្នាដៃចូលរួមប្រកួតបានលើសពីមួយ ប៉ុន្តែសម្រាប់ការបោះឆ្នោតជ្រើសរើសម្ចាស់ជ័យលាភីគឺបានតែមួយប៉ុណ្ណោះ
- ស្នាដៃដែលត្រូវបានជ្រើសរើស នឹងដាក់តាំងបង្ហាញនៅលើប្រព័ន្ធអ៊ិនធឺណេត White Canvas Website
- ការទទួលពាក្យចុះឈ្មោះ ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈ Link https://forms.gle/rCbK7Rcxb1VTJC7X9
- លទ្ធផលនឹងត្រូវប្រកាសនៅខែវិច្ឆិកា ឆ្នាំ២០២១។

ដៃគូរបស់យើង