រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ក្រុមប្រឹក្សាសកម្មភាពជនពិការបើកវគ្គបណ្ដុះបណ្ដាល «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥

ចុះផ្សាយ: ថ្ងៃទី28 ខែ10 ឆ្នាំ2021

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងខេត្តចំនួន៥ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះថា វគ្គបណ្ដុះបណ្ដាលស្តីពី «ជំនាញកសាងផែនការ» ដល់សមាជិកក្រុមប្រឹក្សាជនពិការនៃខេត្តគោលដៅទាំង៥នេះ ក្រៅពីបង្កើនចំណេះដឹងបន្ថែមដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏មានគោលបំណងដើម្បីឱ្យអ្នកចូលរួមមានលទ្ឋភាពពិនិត្យភាពគ្រប់ជ្រុងជ្រោយផែនការរបស់ខ្លួន បង្កើតបាននូវផែនការកិច្ចសហការជាក់លាក់សម្រាប់ស្នើសុំថវិកាពីរដ្ឋបាលខេត្តក្រុង និងអនុវត្តផែនការនោះ ដោយមានការត្រួតពិនិត្យនិងវាយតម្លៃ ដ៏មានប្រសិទ្ឋិភាព។

លោកបានថ្លែងថា៖ «ជាការពិតណាស់ សមិទ្ធផលនៃវិស័យពិការភាពដ៏គួរឱ្យកោតសរសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចសម្រេចទៅបានគឺដោយសារកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការលើកកម្ពស់ស្ថានភាពនិងគុណជីវិតរបស់ជនមានពិការភាពឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្ដីក៏វិស័យពិការភាពនៅតែដំណើរការទៅមុខបានយ៉ាងល្អ» ។

លោកស្រី Ann Rouve-Kiev ប្រធានកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីផ្ដល់សេវាប្រកបដោយនិរន្តរភាពនិងសមភាព ហៅកាត់ថា (ACCESS) សង្ឃឹមថាការបណ្ដុះបណ្ដាលនាថ្ងៃនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍនផែនការយុទ្ធសាស្ត្រជាតិនានាក៏ដូចជាផែនការយុទ្ធសាស្ត្រជនមានពិការភាពដំណាក់កាលទី២ផងដែរ។

វគ្គសិក្សានាថ្ងៃនេះផ្ដោតលើប្រធានបទធំៗចំនួន៤គឺ ការយល់ដឹងពីផែនការ ការរំលឹកពីតួនាទីនិងភារកិច្ច ការគិតគូរអំពីធនធាន ការត្រួតពិនិត្យ វាយតម្លៃ និងមេរៀន។ ក្រៅពីសិក្សាលើប្រធានបទទាំងនេះ វគ្គបណ្ដុះបណ្ដាលនេះក៏មានវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលតាមរយៈការនិទានរឿង ការបង្ហាញបទពិសោធន៍ជាក់ស្ដែង ការពិភាក្សាពីផែនការជាដៃគូជាមួយមន្ទីរជំនាញ ការធ្វើតេស្ត ហើយចុងបញ្ចប់នៃវគ្គនឹងមានការរៀបចំផែនការជាក់លាក់សម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះនឹងចំណាយពេល៤ម៉ោងនៅព្រឹកថ្ងៃទី២៨ ខែតុលានេះ៕

ដៃគូរបស់យើង