រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចូលរួមក្នុងពិធីបើកសិក្ខាសាលានៅខេត្តសៀមរាប
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២២

ចុះផ្សាយ: ថ្ងៃទី11 ខែ12 ឆ្នាំ2021
កណ្ដាល៖ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅទីតាំងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល គ្រោងនឹងបញ្ចប់ការសាងសង់នៅខុងឆ្នាំ ២០២២ខាងមុខ។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ គឺស្ថិតក្រោមការសាងសង់ ដោយសម្រេចបានប្រមាណ ជាង៤០%ហើយ។
 
នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម វង សូត រួមទាំងថ្នាក់ដឹកនាំក្រសួង បានចុះមកពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌល និងបាននាំមកនូវអំណោយជូនកម្មការកំពុងសាងសង់មួយចំនួនផងដែរ។
 
ផ្អែកតាមរបាយការណ៍ មជ្ឈមណ្ឌលនេះគឺសម្រចការសាងសង់បានប្រមាណជាង ៤០% ហើយតាមគម្រោងនឹងអាចបញ្ចប់ក្នុងចុងឆ្នាំ ២០២២ខាងមុខ។
 
គម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា គឺជាគម្រោងដែលផ្តួចផ្តើមដោយឯកឧត្តមរដ្ឋមន្ត្រី វង សូត មានគោលដៅប្រមូលផ្តុំការផ្តល់សេវាជូនជនមានពិការភាព ប្រកបដោយ ស្តង់ដារបច្ចេកទេសខ្ពស់ បម្រើឱ្យវិស័យពិការភាព ស្របតាមតំរូវការរបស់បងប្អូនមានពិការភាព ដែលមានទីតាំងស្ថិត នៅលើផ្ទៃដីទំហំជាង ៦ហិកតា។
 
គម្រោងសាងសង់ខាងលើនេះ រួមមាន៖ អាគារពាណិជ្ជកម្ម ទីចាត់ការ អាគារដ្ឋបាល អាគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អាគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម អាគារដ្ឋបាល រោងចក្រ អាគារការិយាល័យ សិប្បកម្ម ផលិតទឹកបរិសុទ្ធ ស្រះទឹក និងសួនកុមារ។
 
ក្នុងការចុះពិនិត្យគម្រោងខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវសាងសង់សំណង់អគារឱ្យមានគុណភាពខ្ពស់ ធ្វើយ៉ាងណាអនុវត្តឱ្យ បានត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារ ដែលបានព្រមព្រៀងគ្នា ដើម្បីធានាគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការ បម្រើឱ្យវិស័យពិការភាពនៅកម្ពុជា។
 
ជាការកត់សម្គាល់ ការកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យសង្គមកិច្ច បន្ទាប់ពីមជ្ឈមណ្ឌល ថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី និងមជ្ឈមណ្ឌលយុវនីតិសម្បទា ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល៕

ដៃគូរបស់យើង