រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ ការយកចិត្តទុកដាក់របស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបង្កើតភាពកក់ក្ដៅដល់ជនមានពិការភាព

ចុះផ្សាយ: ថ្ងៃទី30 ខែ12 ឆ្នាំ2021

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ទុកជនមានពិការភាពក្នុងចំណោមប្រជាជនដែលត្រូវយកចិត្តទុកដាក់ខ្លាំង ដែលហេតុនេះហើយទើបធ្វើឱ្យវិស័យពិការភាពនៅកម្ពុជាមានការរីកចំរើន រួមទាំងផ្ដល់នូវភាពកក់ក្ដៅដល់ជនមានពិការភាពផងដែរ។


ថ្លែងតំណាងឱ្យរដ្ឋមន្ត្រីសង្គមកិច្ចឯកឧត្តម វង សូត ក្នុងពេលនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនជនមានពិការភាពនៃសមាគមតន្រ្តីសំនៀងជនពិការក្នុងឱកាសឆ្នាំថ្មី និងអបអរសាទរទិវាជនមានពិការភាពអន្តរជាតិ ឯកឧត្តម ឯម ច័ន្ទមករា បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏ដូចជាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ជនដែលមានពិការភាព ជាក់ស្ដែងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរដល់ការលំបាករបស់ជនមានពិការភាព និងជំរុញធ្វើយ៉ាងណាឱ្យជនមានពិការភាពអាចទទួលបាននូវសេវាសង្គម ឱកាសការងារ មុខរបរចិញ្ចឹមជីវិត ដូចពលរដ្ឋទូទៅ។

ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកន្លងមកនេះ បានធ្វើឱ្យវិស័យពិការភាពនៅកម្ពុជាកាន់តែមានការរីកចំរើន ការរើសអើងលើជនមានពិការភាពត្រូវបានលុបបំបាត់ ជាពិសេសគឺឱកាសការងារដែលជនមានពិការភាពទទួលបាន។

ឯកឧត្តមថា៖ «ជាទូទៅកន្លងមកសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតតែងតែបានយកចិត្តទុកដាក់ចំពោះបងប្អូនដែលមានពិការភាពមិនថានៅទីក្រុងឬជនបទនោះទេ។ ជាមួយគ្នានោះក្រុមសមាគមតន្រ្តីសំនៀងជនពិការក៏ទទួលបានការយកចិត្តទុកដាក់ពីសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដូចជាការចូលរួមឧបត្ថមសាងសង់នូវអាគារដែលបងប្អូនជនមានពិការភាពកំពុងស្នាក់នៅនាពេលនេះ» ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសកម្មភាពជនពិការជនមានពិការភាពនៅកម្ពុជាមានចំនួនប្រមាណជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ។

គិតត្រឹមឆ្នាំ២០២០ ជនមានពិការភាពដែលបានធ្វើការក្នុងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានចំនួន ៨ ៧៦៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ២០៤នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត បានកំពុងដំណើរការអត្តសញ្ញាណពិការភាពនៅទូទាំងប្រទេសដើម្បីផលិតបណ្ណសំគាល់ពិការភាពជូនជនមានពិការភាពចំនួន ២១៥ ៣៥៨នាក់ ក្នុងនោះជនមានពិការភាពចំនួន ២៦ ៩៤៩នាក់ ជាសហគ្រិនដែលប្រកបមុខរបរផ្ទាល់ខ្លួន។ ក្នុងអំឡុងនៃមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ ជនមានពិការភាពចំនួន ៦១ ៤២៦នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទម្លាក់សាច់ប្រាក់ជួយដល់ពួកគេក្នុងការទប់ទល់និងវិបត្តិដែលកើតមានដោយសារការឆ្លងរាលដាល៕
 

ដៃគូរបស់យើង