រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

UN និងរដ្ឋាភិបាលរួមគ្នាជំរុញកម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា

ចុះផ្សាយ: ថ្ងៃទី28 ខែ04 ឆ្នាំ2022
ភ្នំពេញ៖ “កម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា” ដែលជាកម្មវិធីរួមរបស់អង្គការសហប្រជាជាតិ រវាង UNDP, OHCHR និង UNESCO ដោយមានការគាំទ្រផ្នែកបច្ចេកទេសពី ILO ត្រូវបានលើកយកមកពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជានឹងគ្រោងដាក់ឱ្យអនុវត្តន៍នៅដើមខែឧសភា។
 
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា បានជាធ្វើសហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃកម្មវិធីសម្រាប់ការពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា (ADRC) ជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Pauline Tamesis នៅទីស្ថានការអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដើម្បីបង្ហាញកម្មវិធីឯកសារចុងក្រោយ និងស្វែងរកយោបល់ដើម្បីណែនាំការអនុវត្តកម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា។
 
កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់និងចូលរួមអនឡាញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងតំណាងមកពី UNDP, OHCHR, UNESCO, ILO និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធដទៃទៀត។
 
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Pauline Tamesis បានលើកឡើងថា ការពង្រឹងយន្តការសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការពង្រីកការធានារ៉ាប់រងសង្គម ការលើកកម្ពស់សមត្ថភាពរបស់អង្គការជនពិការ វេទិកាស្ត្រីពិការ ការគាំទ្រការអនុវត្តផែនការសង្គ្រោះពីជំងឺកូវីដ-១៩ ដែលនឹងជួយជនមានពិការភាពអនុវត្តសិទ្ធិរបស់ពួកគេទទួលបានសេវា និងការគាំទ្រ ជាជារឿងចាំបាច់ដល់ការគាំទ្រជនមានពិការនៅកម្ពុជា។
 
លោកស្រី គូសបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃកម្មវិធី គណៈកម្មាធិការវាយតម្លៃកម្មវិធីសម្រាប់ការពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា (ADRC) គឺធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសម្រាប់ការរួមបញ្ចូលពេញលេញនៃជនពិការ នៅក្នុងប្រទេសកម្ពុជា។
 
លោកស្រីក៏បានលើកឡើងពីលទ្ធផលកម្មវិធីទាំងបីដែលផ្តោតលើការលើកកម្ពស់សមត្ថភាពភាគីពាក់ព័ន្ធក្នុងការរួមចំណែកដល់គោលនយោបាយ និងប្រព័ន្ធរួមបញ្ចូលពិការភាព កាត់បន្ថយគម្លាតរវាងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការ និងកម្មវិធីមនុស្សធម៌ និងការរួមបញ្ចូលពិការភាពក្នុងការអភិវឌ្ឍន៍ជាតិ និងផែនការមនុស្សធម៌។
 
យុទ្ធសាស្ត្រសំខាន់ៗដែលបានលើកឡើងក្នុងការអនុវត្តគម្រោងដោយជោគជ័យ រួមមានការធ្វើវិសោធនកម្មច្បាប់ស្តីពីពិការភាពថ្មី និងការតាមដានការអនុវត្តដោយពិគ្រោះយោបល់ជាមួយអង្គការជនពិការ និងវេទិការស្ត្រីពិការ ការកែលម្អលទ្ធភាពទទួលបានព័ត៌មាន យុត្តិធម៌ និងសេវាជំនួយផ្នែកច្បាប់ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់ជនពិការ និងការលើកកម្ពស់សមត្ថភាពរបស់អង្គការដែលកំពុងធ្វើការនៅក្នុងវិស័យពិការភាព។
 
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងការពេញចិត្តចំពោះសេចក្តីព្រាងសេចក្តីលម្អិតនៃកម្មវិធីដែលបានបង្ហាញ ដោយលោកបានប្រកាសគាំទ្រ និងយល់ស្របទាំងស្រុងចំពោះគំនិតផ្តួចផ្តើមកម្មវិធីនេះ។
 
ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមពិតជាមានអំណរគុណជាខ្លាំង ដែលគម្រោងនេះផ្តោតលើជនមានពិការនៅកម្ពុជា ដោយថា ឯកឧត្តមសប្បាយចិត្តដែលបានឃើញថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីពិការភាពជាតិ និងជួយដល់ជីវភាពរស់នៅរបស់ជនពិការពីជំងឺរាតត្បាតកូវីដ-១៩។
 
ក្នុងឱកាសនោះឯកឧត្តមក៏បានលើកឡើងជាពិសេសអំពីរបៀបដែលលោកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផ្តល់អាទិភាពច្រើនដល់វិស័យពិការនៅកម្ពុជា និងបានជម្រាបពីដំណើរការសាងសង់មជ្ឈមណ្ឌលថ្មីសម្រាប់ជនពិការដែលនឹងគ្រោងបញ្ចប់នៅឆ្នាំក្រោយ។
ឯកឧត្តមបានពន្យល់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងមានច្បាប់ជាតិរបស់ខ្លួនស្តីពីការការពារជនជនមានពិការភាព ដោយឯកឧត្តមសង្ឃឹមថានឹងឃើញឯកសារទាំងនេះត្រូវបានបកប្រែទៅជាផែនការសកម្មភាពក្នុងពេលឆាប់ៗខាងមុខ។
កិច្ចប្រជុំបានបញ្ចប់ដោយកំណត់ចំណាំលើកិច្ចព្រមព្រៀងទូទៅ និងការយល់ព្រមជារួមសម្រាប់កម្មវិធីទាំងមូល។
 
“កម្មវិធីពន្លឿនសិទ្ធិជនមានពិការភាពនៅកម្ពុជា” គឺជាកម្មវិធីថ្មីដែលត្រូវបានបង្កើតឡើងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងគោលបំណងធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធ ក្នុងការកែលម្អក្របខ័ណ្ឌនីតិប្បញ្ញត្តិ ពង្រឹងការអនុវត្តគោលនយោបាយ ការបង្កើនការចូលរួមក្នុងការសម្រេចចិត្ត ដែលចាំបាច់សម្រាប់ការបញ្ចូលជនពិការពេញលេញទៅក្នុងសង្គមកម្ពុជាធ្វើឱ្យមានភាពប្រសើរឡើង។ កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានទំហំប្រតិបត្តិការណ៍ប្រមាណ ៦២២ ៤១៩ដុល្លារអាមេរិក៕
 

ដៃគូរបស់យើង