រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

គ្រូបង្រៀន និងអាណាព្យាបាលមនុស្សអូទីស្សឹម និងដោនសាំងដ្រូមគួរត្រូវបានលើកទឹកចិត្ត

ចុះផ្សាយ: ថ្ងៃទី04 ខែ05 ឆ្នាំ2022

កណ្ដាល៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា មនុស្សអូទីស្សឹម និងដោនសាំងដ្រូម (ខ្សោយសតិបញ្ញា) គឺជាអ្នកដែលត្រូវយកចិត្តទុកដាក់ជាងគេបើធៀបនឹងជនមានពិការភាពផ្សេងទៀត ដោយហេតុថាមនុស្សទាំងពីរប្រភេទនេះមានជាអ្នកមានបញ្ហាប្រាជ្ញាស្មារតីដែលត្រូវថែរក្សាពេញមួយជីវិត ដូច្នេះវត្តមាននៃឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ គឺមានភាពចាំបាច់នឹងគួរត្រូវបានលើកទឹកចិត្ត។

ថ្លែងក្នុងពិធីសំណេះសំណាល និងអបអរសាទរ ទិវាយល់ដឹងមនុស្សអូទីស្សឹម និងដោនសាំងដ្រូម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងពីការបារម្ភ ចំពោះបញ្ហាប្រឈមរបស់មនុស្សអូទីស្សឹម និងដោនសាំងដ្រូម នៅពេលពួកគេបាត់បង់អាណាព្យាបាលក្នុងការមើលថែ។ លោកថាបច្ចុប្បន្នរដ្ឋាភិបាលក៏កំពុងពិនិត្យមើលលទ្ធភាពពីវិធានការដើម្បីជួយដល់អ្នកមនុស្សទាំងពីរប្រភេទនេះនៅពេលជួបបញ្ហាផងដែរ។

ឯកឧត្តមថា៖ «ឥឡូវនេះពួកគាត់នៅក្មេងៗ នៅតូចៗមិនអីទេ! តែដល់ពេលការវិវត្តិន៍វ័យរបស់គាត់ចាប់ពីអាយុ២០ឆ្នាំប្លាយឡើងទៅពេលហ្នឹងគឺពិបាកហើយ។ ឥឡូវនៅមានអាណាព្យាបាល នៅមានគ្រូបង្រៀនអីពេលនេះមិនអីទេ តែនៅពេលអស់ពួកគាត់ទៅតើអ្នកណាជាអ្នកជួយមើលថែ? នេះជាចំណោទដែលមិនទាន់មានចម្លើយនៅឡើយ»។

បើតាមឯកឧត្តម ឯម ច័ន្ទមករា បច្ចុប្បន្នរដ្ឋាភិបាលកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជាដែលនឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ខាងមុខ ដើម្បីជាកន្លែងទទួលជួយនិងថែទាំដល់ជនមានពិការភាពទាំងអស់ផងដែរ។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់គ្រូបង្រៀន ឪពុកម្ដាយ និងអាណាព្យាបាលកុមារអូទីស្សឹម និងដោនសាំងដ្រូម (ខ្សោយសតិបញ្ញា) ដែលបានខិតខំមើលថែនិងបង្ហាត់បង្រៀនដល់ក្មេងៗ។ ឯកឧត្តមក៏បានស្នើឱ្យសាលាមានការរៀបចំកម្មវិធីសិក្សាដើម្បីជំរុញស្មារតីក្មេងៗដែលមានបញ្ហាទាំងពីរនេះផងដែរ។

រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចូលសាលាអង្គការជំនួយក្ដីសង្ឃឹមសម្រាប់សហគមន៍ ទៅជាគ្រឹះស្ថានសាធារណៈដែលមានឈ្មោះថា វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ សាលានេះជាសាលាអប់រំពិសេសក្នុងការអប់រំនិងថែទាំកុមារដែលមានជំងឺអូទីស្សឹម។ 

ប្រធានបណ្ដាញអូទីស្សឹមកម្ពុជា លោក ចាន់ សារិន បានលើកឡើងថា អ្នកជំងឺអូទីស្សឹមគឺជាអ្នកដែលមានប្រព័ន្ធប្រសាទស្មុគស្មាញនិងបញ្ហាជាច្រើនទៀតដែលកើតឡើងជាប្រចាំក្នុងពេលដែលពួកគេលូតលាស់។

លោកថា៖ «អាចនិយាយបានថាវាជាការលូតលាស់ទូទៅមិនជាក់លាក់ ហើយកុមារដែលមានអូទីស្សឹមនេះត្រូវបានគេកំណត់តាមរយៈភាពលំបាកក្នុងការទំនាក់ទំនងសង្គមជាពិសេសមនុស្សជុំវិញខ្លួន។ មិនទាន់មានអ្នកណាម្នាក់អាចបញ្ជាក់ពីមូលហេតុពិតពីហេតុអ្វីដែលធ្វើឱ្យមនុស្សមានអូទីស្សឹមនៅឡើយទេ»។ 

បើតាមលោក ចាន់ សារិន បច្ចុប្បន្នវិទ្យាល័យអប់រំពិសេស មានសិស្សអូទីស្សឹម និងដោនសាំងដ្រូម ចំនួន ២១៥ និងមានសិស្សជិត ២០០នាក់ផ្សេងទៀតកំពុងរង់ចាំដាក់ចុះឈ្មោះចូលរៀន។ ជាងនេះទៅទៀតសាលាក៏មានការបញ្ជូនសិស្សទៅរៀននៅក្រៅប្រទេស ចូលរួមការប្រកួតសមត្ថភាពទាំងក្នុងនិងក្រៅប្រទេសផងដែរ។ 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានចាត់ទុកការចួលរួមរបស់ឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ក្នុងការមើលថែទាំអប់រំដល់កុមារអូទីស្សឹម និងដោនសាំងដ្រូម (ខ្សោយសតិបញ្ញា) គឺជាការរួមចំណែកមួយដល់រដ្ឋាភិបាល និងថាអ្នកទាំងនេះគួរត្រូវទទួលបានការលើកទឹកចិត្ត។ 

បើតាមឯកឧត្តម ឯម ច័ន្ទមករា ការមើលថែទាំដល់កុមារអូទីស្សឹម និងដោនសាំងដ្រូម (ខ្សោយសតិបញ្ញា) គឺត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងនោះគ្រូម្នាក់ត្រូវមើលខុសត្រូវសិស្ស ៣នាក់ ខុសពីការមើលថែទាំងកុមារទូទៅដែលត្រូវការគ្រូម្នាក់មើលខុសត្រូវលើសិស្ស ២៥នាក់។ 

ឯកឧត្តមបានសំដែងនូវការសប្បាយរីករាយដែលសិស្សអូទីស្សឹម និងដោនសាំងដ្រូម អាចចេញទៅសំដែង និងចូលរួមការប្រកួតសមត្ថភាពលើឆាកអន្តរជាតិដែលបានបង្ហាញនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើជនមានពិការភាព។ 

ឯកឧត្តមបានលើកឡើងថា កត្តាទាំងនេះបានមកពីកត្តាសន្ដិភាពដែលនាំឱ្យជនមានពិការភាពនៅកម្ពុជា រួមទាំងកុមារអូទីស្សឹម និងដោនសាំងដ្រូម បានទទួលនូវការយកចិត្តទុកដាក់ថែទាំ អប់រំ និងអាចចេញទៅប្រកួតបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិបាន។ឯកឧត្តមបានលើកឡើងថា កត្តាទាំងនេះបានមកពីកត្តាសន្ដិភាពដែលនាំឱ្យជនមានពិការភាពនៅកម្ពុជា រួមទាំងកុមារអូទីស្សឹម និងដោនសាំងដ្រូម បានទទួលនូវការយកចិត្តទុកដាក់ថែទាំ អប់រំ និងអាចចេញទៅប្រកួតបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិបាន។

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលកុមារអូទីស្សឹម និងដោនសាំងដ្រូមដែលបានយកពួកគេទៅទទួលវ៉ាក់សាំងកូវីដ-១៩ និងជំរុញឱ្យបន្តទទួលវ៉ាក់សាំងដូសជំរុញបន្ថែមទៀតតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ផងដែរ៕

ដៃគូរបស់យើង