រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ថាការប្រើប្រាស់អំពើហិង្សាលើស្រ្តី និងកុមារីដែលមានពិការភាពត្រូវបានកាត់បន្ថយ

ចុះផ្សាយ: ថ្ងៃទី14 ខែ06 ឆ្នាំ2022
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា មានប្រសាសន៍ថា ការប្រើប្រាស់អំពើហិង្សាលើស្រ្តី ឬកុមារីដែលមានពិការភាពត្រូវបានកាត់បន្ថយច្រើននៅកម្ពុជា។ ការកាត់បន្ថយនេះដោយសារពលរដ្ឋមានការយល់ដឹងច្រើនពីសិទ្ធិរបស់ជនមានពិការភាព និងការចូលរួមផ្សព្វផ្សាយពីប្រព័ន្ធផ្សព្វផ្សាយលើបញ្ហានេះ។
 
ថ្លែងនៅក្នុងកិច្ចសម្ពាសន៍ជាមួយអ្នកយកព័ត៌មានក្រោយកម្មវិធីបើកវគ្គបណ្តុលបណ្តាលតាមរយៈកម្មវិធី ACCESS ក្រោមប្រធានបទ "ជំនាញចរចាអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងយេនឌ័រនិងពិការភាព" ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាច្រើនលើសិទ្ធិរបស់ជនមានពិការភាព ដោយបានដាក់ចេញ ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ ដែលផែនការនេះគឺមានយុទ្ធសាស្រ្តមួយគឺផ្តោតទាំងស្រុងទៅលើ បញ្ហាយេនឌ័រ និងបញ្ឈប់ការប្រើប្រាស់អំពើរហិង្សាលើស្រ្តីដែលមានពិការភាព។ តាមរយៈការកត់សម្គាល់របស់ឯកឧត្តម បច្ចុប្បន្ននេះ ការប្រើប្រាស់អំពើរហិង្សាលើស្រ្តី និងកុមារីដែលមានពិការភាពត្រូវបានកាត់បន្ថយគួរឱ្យមានការកត់សម្គាល់។
 
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា៖ «ដោយសារតែបងប្អូនសារព័ត៌មានបានបញ្ជ្រាបការយល់ដឹងច្រើន នៅលើទំព័រហ្វេសបុក នៅលើសារព័ត៌មាន នៅលើកាសែត ទូរទស្សន៍ ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើការបើកវគ្គបណ្តុះបណ្តាល ទៅដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យគាត់យល់ដឹង ហើយការប្រើប្រាស់អំពើហិង្សានេះមិនអាចកាត់បន្ថយបានទេប្រសិនណាសាធារណៈជនរបស់យើងមិនមាន ការយល់ដឹងអំពីបញ្ហារនេះ ចឹងបានយើងធ្វើការវាយតម្លៃថា ប្រព័ន្ធសារព័ត៌មានគឺសំខាន់ ការបញ្ច្រាបការយល់ដឹងទៅដល់សាធារណៈជនអំពីការឈប់ការប្រើប្រាស់អំពើហិង្សានេះគឺជារឿងសំខាន់ ដែលនេះហើយជាមូលហេតុចម្បងៗដែលធ្វើឱ្យអំពើហិង្សាក្នុងគ្រួសារក៏ដោយ នៅទីសារធារណ់ក៏ដោយគឺកាត់បន្ថយ ហើយការអប់រំផ្លូវចិត្តព្រះធម៌ នៅតាមទីវត្តអារាមហ្នឹង ក៏បានចូលរួមយ៉ាងសំខាន់ផងដែរ»។
 
បន្ថែមពីនេះឯកឧត្តមក៏បានពន្យល់ដែរថា ជនដែលមានពិការភាពត្រូវបានការពារបន្ថែមដោយច្បាប់ជនពិការដែលមានន័យថា នៅពេលដែលជនមានពិការភាពត្រូវបានរំលោភបំពាននោះ ជនដែលប្រព្រឹត្តិត្រូវទទួលទោសតាមច្បាប់នានា ហើយត្រូវបន្ថែមស្ថានទម្ងន់ទោសទៀតដោយផ្អែកលើច្បាប់ជនពិការ។
 
ឯកឧត្តមរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធទៅនឹងវិស័យពិការភាពជាពិសេសដើម្បីចូលរួមទប់ស្កាត់នូវអំពើហិង្សាលើស្រ្តីនិងកុមារីដែលមានពិការភាព ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមិនមានការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រប់រូបភាពមិនថាសម្រាប់តែអ្នកដែលមានពិការភាព ឬមួយក៏អ្នកដែលមិនមានពិការភាពនោះទេធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាល សម្រេចបានផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនេះ៕
 

ដៃគូរបស់យើង