រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ទង់ប៉ារ៉ាអូឡាំពិកបានមកដល់កម្ពុជាជាមួយនឹងការអបអរសាទរតាំងពីអាកាសយានដ្ឋានដល់គណៈកម្មាធិការជាតិអូឡាំពិក

ចុះផ្សាយ: ថ្ងៃទី07 ខែ08 ឆ្នាំ2022
ភ្នំពេញ៖ ទង់អាស៊ានប៉ារ៉ាហ្គេមបានមកដល់រាជធានីភ្នំពេញហើយ នៅម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃអាទិត្យ ទី៧ ខែសីហានេះដោយមានការដង្ហែរក្បួនអស្ចារ្យលើដងមហាវិថីធំៗមកកាន់គណៈកម្មាធិការអូឡាំពិកកម្ពុជា ជាមួយអត្តពលិកជ័យលាភីឆ្នាំ២០២២ផងដែរ។
 
រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយនៃទស្សនទានកីឡា និងកិត្យានុភាពជាតិក្នុងការនាំមកនូវទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា(APSF) មកកម្ពុជា។
 
សម្ដេចពិជ័យសេនាបានអំពាវនាវដល់ក្រសួង ស្ថាប័នគ្រប់ភាគីពាក់ព័ន្ធនិងពលរដ្ឋខ្មែរទាំងអស់ត្រៀមលក្ខណៈសម្បត្តិជាម្ចាស់ផ្ទះក្នុងការស្វាគមន៍ប្រតិភូកីឡាករ និងភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោកជាមួយនិងស្នាមញញឹមនិងឥរិយាបថថ្លៃថ្នូរ ចូលរួមរក្សាអនាម័យ និងបំបាត់ភាពអសកម្មក្នុងសង្គមដើម្បីលើកម្ពស់កិត្តិយសរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
 
សម្ដេចពិជ័យសេនាថា៖ «ខ្ញុំសុំអំពាវនាវទាំងអស់គ្នាចូលរួមធ្វើជាម្ចាស់ផ្ទះទាំងអស់គ្នានៅគ្រប់ទិសទីទាំងអស់ឱ្យបានផុលផុសមែនទែនក្នុងព្រឹត្តិការណ៍កីឡារបស់យើងផងដែរ»។
 
នេះជាលើកទី១ហើយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម បន្ទាប់ពីកម្ពុជាសាងសង់បញ្ចប់១០០% នៃសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនៅរាជធានីភ្នំពេញ។
 
កាលពីយប់មិញនៅពហុកីឡដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី ភ្លេងជាតិកម្ពុជាបានបន្លឺឡើង ខណៈឥណ្ឌូនេស៊ីបានប្រគល់ទង់អាស៊ានប៉ារ៉ាហ្គេមដល់គណៈប្រតិភូកម្ពុជាដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតនោះនៅឆ្នាំ២០២៣។
 
តំណាងកម្ពុជាដែលទៅទទួលទង់មួយនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ដោយក្តីមោទនៈជាទីបំផុត ថ្ងៃនេះកម្ពុជាបានទទួលទង់ជាផ្លូវការដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ កម្ពុជា សូមស្វាគមន៍!»
កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមបន្តនៅថ្ងៃទី១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕
 

ដៃគូរបស់យើង