រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន
ចុះផ្សាយ: ថ្ងៃទី30 ខែ12 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។
ចុះផ្សាយ: ថ្ងៃទី26 ខែ12 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការក្រសួងធនធានទឹក និងឧតុនិយម។
ចុះផ្សាយ: ថ្ងៃទី26 ខែ12 ឆ្នាំ2025
ក្រុមប្រឹក្សាសកម្មភាពជនពិការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំងស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់ បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» នៅខេត្តកំពង់ចា
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីកម្ពុជាស្នើសុំការអនុម័តច្បាប់ចូលជាភាគីនៃសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ២០២៥លោក ហុុក លី ប្រធានផ្នែកសិទ្ធិជនពិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ័ន កុយ អគ
ចុះផ្សាយ: ថ្ងៃទី25 ខែ12 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា អរគុណរដ្ឋាភិបាលអូស្រ្តាលីក្នុងការរួមចំណែកលើកកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជា

ចុះផ្សាយ: ថ្ងៃទី28 ខែ10 ឆ្នាំ2022

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានអរគុណចំពោះដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាតាមរយៈគម្រោងផែនការជនពិការអន្តរជាតិ (HI)។

ថ្លែងក្នុងពិធីបិទប្រកួតប្រជែងការរចនា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម ឯម ច័ន្ទមករា បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រដល់់រដ្ឋាភិបាលកម្ពុជា មានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសេនាធិការ ក្នុងគម្រោងផែនការអង្គការជនពិការអន្តរជាតិ (HI) តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីសេវាប្រកបដោយសមធម៌ និងនិរន្តភាព ហៅកាត់ថា (ACCESS) ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។

គួរឱ្យដឹងថា គម្រោងផែនការអង្គការជនពិការអន្តរជាតិ (HI) ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយនិងជំរុញការអនុវត្ត ការបំផុសគំនិតដល់និស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្មស្ដីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កភាពងាយស្រួលសម្រាប់ជនមានពិការនៅក្នុងការរចនាគម្រោងប្លង់សំណង់អគារ និងទីកន្លែងសាធារណៈផ្សេងៗ។ មួយវិញទៀតគឺការពង្រីកចំណេះដឹងលើទស្សនៈទានផាសុកវត្ថុសំដៅកសាង និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់មនុស្សគ្រប់រូបប្រើប្រាស់ ក៏ដូចជាការចង់ឃើញសំណង់គ្រប់ប្រភេទក្លាយជាសំណង់មេត្រីភាពតាមរយៈស្មារតីអនុវត្តរបស់គ្រូ។

ជាមួយគ្នា ប្រធានក្រុមនៃកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាសម្រាប់សេវាកម្មប្រកបដោយនិរន្តរភាព (ACCESS) អ្នកនាង Anne ROUVE-KHIEV ឱ្យដឹងថា អស់រយៈពេលជាងមួយទសវត្សរ៍ រដ្ឋាភិបាលអូស្ត្រាលី (GOA) បានក្លាយជាដៃគូយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ក្នុងការលើកដើម្បីលើកកម្ពស់សិទ្ធិជនពិការដែលមានទឹកប្រាក់សរុបចំនួន ៣៧,៥ លានដុល្លារអូស្ត្រាលី។

ក្នុងនោះ អ្នកនាងបានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាសម្រាប់សេវាកម្មប្រកបដោយនិរន្តរភាព (ACCESS) ពិតជាមានមោទនភាពដែលបានធ្វើជាដៃគូសហការ ជាមួយរដ្ឋាភិបាល និងស្ថាប័នមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ក៏ដូចជាវិស័យឯកជន និងជាពិសេសជាមួយអង្គការជនពិការ ដើម្បីលើកកម្ពស់សិទ្ធិជនពិការផងដែរ។

យ៉ាងណាមិញ ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ផងដែរថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព ដោយបានគិតបញ្ចូលអំពីការបង្កលក្ខណៈងាយស្រួល រួមមាន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឧបករណ៍ផ្សេងៗការកែលម្អមធ្យោបាយដឹកជញ្ជូនសាធារណៈ និងការកែលម្អមធ្យោបាយទំនាក់ទំនងចំណេះដឹង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ក៏ដូចជាសេវាកម្មផ្សេងៗសម្រាប់ជនមានពិការភាព៕

ដៃគូរបស់យើង