រក្សាទំនាក់ទំនង:
ទំព័រដើម ឱកាសការងារ ទំនាក់ទំនង កម្រងសេវាកម្ម Android CDN App IOS CDN App
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ជនមានពិការភាពនឹងទទួលបានផលប្រយោជន៍បន្ថែមពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
ចុះផ្សាយ: ថ្ងៃទី26 ខែ12 ឆ្នាំ2022
ឯកឧត្តម ឯម ច័ន្ទមករា លើកឡើងពីកង្វះគ្រូជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី13 ខែ12 ឆ្នាំ2022
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការអំពាវនាវឲ្យលើកទឹកចិត្តការផ្ដល់ឋានៈតួនាទីដល់មន្ត្រីមានពិការភាព
ចុះផ្សាយ: ថ្ងៃទី28 ខែ11 ឆ្នាំ2022
យុវជនមានពិការភាពកម្ពុជាចំនួន ៤នាក់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យា
ចុះផ្សាយ: ថ្ងៃទី15 ខែ11 ឆ្នាំ2022
ឯកឧត្តម ឯម ច័ន្ទមករា អរគុណរដ្ឋាភិបាលអូស្រ្តាលីក្នុងការរួមចំណែកលើកកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជា
ចុះផ្សាយ: ថ្ងៃទី28 ខែ10 ឆ្នាំ2022
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា៖ ក្រសួងសង្គមកិច្ចបេ្តជ្ញាចិត្តក្នុងការធានាថាស្ត្រី និងកុមារីមានពិការភាពទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ

ចុះផ្សាយ: ថ្ងៃទី23 ខែ11 ឆ្នាំ2022

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ក្រសួងសង្គមកិច្ច និងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថាស្ត្រីនិងកុមារី ជាពិសេសស្ត្រីនិងកុមារីមានពិការភាពទាំងអស់ឱ្យទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ ហើយជំរុញឱ្យពួកសំឡេងរបស់ពួកគេត្រូវបានដាក់ចូលទៅក្នុងដំណើរការធ្វើការសម្រេចចិត្ត។

ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញការបេ្តជ្ញាចិត្តរបស់ក្រសួងសង្គមកិច្ចបែបនេះនៅក្នុងឱកាសឯកឧត្តមតំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត ក្នុងវគ្គបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋាននូវភាពប្រទាក់ក្រឡានៃការអនុវត្តរវាងយេនឌ័រនិងពិការភាព និងជំនាញចចារដល់ស្ត្រីមានពិការភាព នៅសណ្ឋាគារសាន់វ៉េ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនានា បានបណ្តាលឱ្យមាននិន្នាការកំណើនអតិផរណា ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ តែទោះបីជាជំងឺកូវីដ-១៩ មានភាពធូរស្បើយ ប៉ុន្តែប្រជាជនមួយចំនួនបានធ្លាក់ចូលក្នុងបន្ទាត់នៃភាពក្រីក្រនិងភាពងាយរងគ្រោះ និកម្មភាព បញ្ហាសុខភាព ខ្វះអាហាររូបត្ថម្ភ និងផលលំបាកជាច្រើនផ្សេងទៀត ដែលទាំងនេះមានផលប៉ះពាល់ខ្លាំងលើស្រ្តី ពិសេសស្រ្តីមានពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតប និងឈរលើមូលដ្ឋាននៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកិច្ចរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីជំនួយសង្គម ដើម្បីឆ្លើយតបទៅតាមតម្រូវការនិងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ដោយរាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។

ឯកឧត្តមគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះសរុបចំនួន ៧០៦ ០៦០គ្រួសារ ក្នុងនោះជនមានពិការភាពចំនួន ៦៤ ៧០៩គ្រួសារ ដោយចំណាយថវិការដ្ឋចំនួនជាង ៨០០លានដុល្លារ។ ជាមួយគ្នានេះឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំអស់ថវិការដ្ឋចំនួនជាង ៨ពាន់លានរៀល ក្នុងនោះស្ត្រីមានផ្ទៃពោះដែលទទួលផលចំនួន ១៨៥ ២២៩នាក់ និង កុមារក្រោម ២ឆ្នាំបានទទួលផល ចំនួន ១០៨ ២៨៧នាក់។

ឯកឧត្តមបន្តថាជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវការធានាសមភាពយេនឌ័រសម្រាប់ស្ត្រីមានពិការភាពដែលត្រូវបានកំណត់ក្នុងទិសដៅជាយុទ្ធសាស្រ្ដទី៧ ដែលបានបង្ហាញពីចក្ខុវិស័យច្បាស់លាស់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ សម្រាប់ការពង្រឹងអំណាចរបស់ស្ត្រីមានពិការភាពនិងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន។

បន្ថែមពីនេះឯកឧត្តមថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានត្រួសត្រាយផ្លូវថ្មី និងស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រីនិងកុមារីដែលមានពិការភាពដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។ ជាក់ស្តែងការបង្កើតឱកាសការងារដែលមានជំនាញសម្រាប់ស្ត្រី ការសម្របសម្រួលដល់សហគ្រិនស្ត្រីឱ្យទទួលបានហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ថា នៅឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់អនុវត្តនូវកម្មវិធីជំនួយសង្គម២បន្ថែមទៀតគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ទន្ទឹមនេះឯកឧត្តម ឯម ច័ន្ទមករា បានអះអាងថា ក្រសួងសង្គមកិច្ចទទួលស្គាល់យ៉ាងច្បាស់ថាស្ត្រីនិងកុមារីដែលមានពិការភាពទូទាំងពិភពលោក បានជួបប្រទះបញ្ហាយេនឌ័រ ពិការភាព និង ភាពក្រីក្រទទួលរងនូវការមាក់ងាយ ការរើសអើង និងរងនូវអំពើហឹង្សាជាច្រើនរូបភាព បើប្រៀបធៀបទៅនឹងបុរសដែលគ្មានពិការភាពនិងស្ត្រីដែលគ្មានពិការភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ឯកឧត្តមលើកឡើងថា នៅក្នុងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ទិសដៅជាយុទ្ធសាស្រ្តទី៧ បានផ្តោតទាំងស្រុងទៅលើបញ្ហាយេនឌ័រនិងការបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីដែលមានពិការភាព ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសិទ្ធិរបស់ស្ត្រីនិងកុមារីមានពិការភាព និង ទប់ស្កាត់នូវរាល់គ្រប់ទម្រង់នៃវិសមភាពយេនឌ័រ។

ឯកឧត្តមថ្លែងថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងក្លាយជាបច្ច័យគំនិតដែលធ្វើឱ្យក្មួយៗស្ត្រីដែលមានពិការភាពដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ អាចយកទៅជជែក ចចារ ស្វែងរកការគាំទ្រ ដើម្បីទទួលបានសិទ្ធិយ៉ាងពេលលេញហើយក្លាយជាការពិត ដើម្បីឈានទៅរក ការលប់បំបាត់នូវរាល់ការរើសអើងនិងអំពើហឹង្សាគ្រប់រូបភាព»

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធទៅនឹងវិស័យពិការភាព ជាពិសេសរួមគ្នាចូលរួមទប់ស្កាត់នូវរាល់អំពើហិង្សាលើស្រ្តីនិងកុមារីដែលមានពិការភាព ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយដែលមិនមានការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រប់រូបភាព មិនថាសម្រាប់តែអ្នកដែលមានពិការភាពឬមួយក៏អ្នកដែលមិនមានពិការភាពនោះទេ៕

 

ដៃគូរបស់យើង