រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឪកាសការងារ !​​ ចំណាប់អារម្មណ៍ក្លាយជាអ្នកបកប្រែភាសាសញ្ញាកម្ពុជា ជាមួយកម្មវិធីមនុស្សថ្លង់នៃអង្គការការីតាសកម្ពុជា
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
ដំណឹងជ្រើសរើសបុគ្គលិកផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ
ចុះផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មាន
ចុះផ្សាយ: ថ្ងៃទី31 ខែ03 ឆ្នាំ2025
កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីមគ្គទេសក៍ណែនាំពីបរិយាបន្នពិការភាពនៅក្នុងសេវារថយន្តក្រុងសាធារណៈ
ចុះផ្សាយ: ថ្ងៃទី07 ខែ02 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា លើកឡើងពីកង្វះគ្រូជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព

ចុះផ្សាយ: ថ្ងៃទី13 ខែ12 ឆ្នាំ2022

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាពចំនួន១១ នៅតាមរាជធានី-ខេត្ត។ ប៉ុន្តែកម្ពុជានៅតែខ្វះគ្រូជំនាញសម្រាប់គាំទ្រដល់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព។ 

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «សុខភាពនិងស្តារលទ្ធភាពពលកម្មសម្រាប់ជនមានពិការភាព» នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពិការភាពមានការរីកចម្រើន។ ឯកឧត្តមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើតមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន១១ នៅតាមរាជធានី-ខេត្ត រួមមានមណ្ឌលស្តារនីតិសម្បទា មណ្ឌលព្យាបាលថែទាំអ្នកមានវិប្បលាស មជ្ឈមណ្ឌលជាតិជនពិការ។ល។

ឯកឧត្តមបន្តថា នៅថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានកសាងអគារថ្មីសម្រាប់ផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព ចំនួន ២ខេត្តទៀតផងដែរ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលក៏បានផ្តល់អាទិភាពសម្រាប់ជនមានពិការភាពតាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតមុខរបរនិងការងារ ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដើម្បីបម្រើសេវាជូនជនមានពិការភាព។

តែយ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានទទួលស្គាល់ថា កម្ពុជានៅតែខ្វះគ្រូជំនាញផ្នែកខាងស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព។ ឯកឧត្តមនិយាយដូច្នេះថា៖ «បច្ចុប្បន្នក្រៅពីមជ្ឃមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ ដែលរាជរដ្ឋាភិបាលបានបង្កើត ក៏មានគ្លីនិកឯកជនបង្កើតឡើងផងដែរ ប៉ុន្តែចំនួននៅមានកម្រិតនៅឡើយ បើធៀបនឹងប្រជាជនយើងទាំងមូលនៅកម្ពុជាដែលត្រូវការសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា។ អ៊ីចឹងខ្ញុំគិតថា ការរៀបចំឱ្យមានការបំពាក់ឧបករណ៍ ការបង្កើតឱ្យមានគី្លនិកស្តារលទ្ធភាពពលកម្មកាយសម្បទាបន្ថែមទៀត និងបន្ថែមធនធានមនុស្សក្នុងវិស័យស្តារលទ្ធភាពពលកម្មគឺជារឿងចាំបាច់»

ឯកឧត្តម ឯម ច័ន្ទមករា បានលើកទឹកចិត្តដល់គ្រូដែលមានជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាពបន្តចែករំលែកបទពិសោធន៍ និងជំនាញដល់អ្នកដែលមានបំណងចង់រៀនជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព ដើម្បីពង្រីក និងបង្កើនធនធានមនុស្សក្នុងវិស័យពិការភាពឱ្យកាន់តែច្រើន។ 

ជាមួយគ្នានេះឯកឧត្តមបានថ្លែងអំណរគុណដល់ KOICA ដែលបានផ្តល់ទាំងថវិកា និងបច្ចេកទេសតាមរយៈ RI KOREA ដើម្បីចែករំលែកការអនុវត្តល្អ និងការយល់ដឹងពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុខភាពនិងស្តារលទ្ធភាពពលកម្មសម្រាប់ជនមានពិការភាពនៅកម្ពុជា និងប្រទេសកូរ៉េខាងត្បូងដល់អ្នកពាក់ព័ន្ធ៕

ដៃគូរបស់យើង