រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម អ៊ុង សម្បត្តិ ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការឃែរកម្ពុជា
ចុះផ្សាយ: ថ្ងៃទី05 ខែ02 ឆ្នាំ2025
ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាភាសាអង់គ្លេសត្រូវបានពិនិត្យនិងសម្រេច!
ចុះផ្សាយ: ថ្ងៃទី04 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ ចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី
ចុះផ្សាយ: ថ្ងៃទី22 ខែ01 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ ចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តក្រចេះ
ចុះផ្សាយ: ថ្ងៃទី22 ខែ01 ឆ្នាំ2025
តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា៖ កម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី31 ខែ10 ឆ្នាំ2023
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា ថាជនមានពិការភាពទទួលបានឱកាសចូលបម្រើការងារតាមស្ថាប័នមានការកើនឡើង

ចុះផ្សាយ: ថ្ងៃទី16 ខែ02 ឆ្នាំ2023

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា គិតត្រឹមចុងឆ្នាំ២០២២ ជនមានពិការភាពមានឱកាសចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជន មានការកើនឡើង បើធៀបនឹងឆ្នាំ២០២១។ 

ឯកឧត្តមបញ្ជាក់ថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ ជនមានពិការភាពដែលចូលបម្រើការងារក្នុងវិស័យសាធារណៈមានចំនួន ៣ ៧៤៨នាក់ (ក្នុងនោះស្រ្តី ២៣ភាគរយ) បានកើនឡើង ៤ភាគរយបើធៀបនឹងឆ្នាំ២០២១។ ដោយឡែកជនមានពិការភាពដែលបានចូលបម្រើការងារក្នុងវិស័យឯកជន មានចំនួន ៥ ៨៣៩នាក់ (ក្នុងនោះស្រ្តី ៦៦ភាគរយ) បានកើនឡើង ១២ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញរបាយការណ៍នេះក្នុងឱកាសឯកឧត្តមចូលរួមក្នុងកិច្ចប្រជុំលើកទី១៣ ផ្នែកពិការភាពនៃកម្មវិធី ACCESS ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយលេខាទី២ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក ខនណ័រ ហ្វ្លដ ប្រធានកម្មវិធី ACCESS លោកស្រី អាន រូខៀវ និងលោក លោកស្រី តំណាងអង្គការដៃគូទាំងអស់របស់កម្មវិធី ACCESS។ 

ឯកឧត្តមបានរំលឹកពីសមិទ្ធផលចម្បងៗដែលសម្រេចបានកន្លងមក ក្នុងនោះជនមានពិការភាពចំនួន ១៩ ៧៧២នាក់ មានស្រ្តី ៤៣ភាគរយបានទទួលប្រាក់ឧបត្ថម្ភក្រោមក្របខ័ណ្ឌរបបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។ ជាមួយគ្នានេះ ជនមានពិការភាពដែលស្ថិតក្នុងគ្រួសារក្រីក្រចំនួន ៦៤ ៥៧៦នាក់ បានទទួលប្រាក់ឧបត្ថម្ភក្រោមកម្មវិធីជំនួយសង្គមដែលរៀបចំឡើងដោយរដ្ឋាភិបាល បើគិតត្រឹមខែមករា ឆ្នាំ២០២៣។

ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលតែងតែផ្តល់ការគាំទ្រទាំងបច្ចេកទេស និងថវិកាជាងមួយទសវត្សដល់វិស័យពិការភាពនៅកម្ពុជា។ 
ឯកឧត្តមថា៖ «ទទ្ទឹមនឹងសមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបាន គួរជាទីមោទនៈទាំងនេះ ក៏នៅមានកិច្ចការជាច្រើនទៀត ដែលយើងត្រូវបន្តធ្វើ និងត្រូវពង្រឹងនិងពង្រីកបន្ថែមទៀត រួមទាំងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីពិការភាពដោយផ្អែកលើសិទ្ធិជាមូលដ្ឋាន ការកសាងធនធានមនុស្សក្នុងវិស័យពិការភាព និងការបង្កើនកញ្ចប់ថវិកាក្នុងវិស័យនេះផងដែរ»។ 

ឯកឧត្តមបន្ថែមថាកិច្ចការទាំងនេះទាមទាឱ្យមានការចូលរួមពីគ្រប់ភាគី និងគ្រប់កម្រិត រួមទាំងការចូលដោយសកម្មពីសំណាក់ជនមានពិការភាពផងដែរ។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបាននិយាយថា៖ «ខ្ញុំក៏សូមចូលរួមអបអរសាទរ និងសម្តែងនូវការស្វាគមន៍ផងដែរចំពោះការគាំទ្របន្តរបស់រដ្ឋាភិបាលអូស្រ្តាលីសម្រាប់កម្មវិធី ACCESS សម្រាប់រយៈពេល ៥ឆ្នាំបន្តទៀត»៕

ដៃគូរបស់យើង