រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
ឯកឧត្តម អ៊ុង សម្បត្តិ ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការឃែរកម្ពុជា
ចុះផ្សាយ: ថ្ងៃទី05 ខែ02 ឆ្នាំ2025
ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាភាសាអង់គ្លេសត្រូវបានពិនិត្យនិងសម្រេច!
ចុះផ្សាយ: ថ្ងៃទី04 ខែ02 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ ចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តរតនគិរី
ចុះផ្សាយ: ថ្ងៃទី22 ខែ01 ឆ្នាំ2025
ឯកឧត្តម អ៊ុង សម្បត្តិ ចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តក្រចេះ
ចុះផ្សាយ: ថ្ងៃទី22 ខែ01 ឆ្នាំ2025
តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា៖ កម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព
ចុះផ្សាយ: ថ្ងៃទី31 ខែ10 ឆ្នាំ2023
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ឯកឧត្តម ឯម ច័ន្ទមករា លើកទឹកចិត្តយុវជនមានពិការភាពកម្ពុជាឱ្យចូលរួមប្រកួតលើឆាកអន្តរជាតិ

ចុះផ្សាយ: ថ្ងៃទី25 ខែ07 ឆ្នាំ2023
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការរៀបចំការប្រកួតប្រជែងថ្នាក់អន្តរជាតិផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពទាំងពីរភេទ នៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសជ័យលាភីយុវជនមានពិការភាពចំនួន ៤រូប ទៅប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យា ដោយផ្ទាល់នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត។ ដោយឡែកសម្រាប់យុវជនដែលមានចំណាត់ថ្នាក់ចាប់ពីលេខ៥ឡើងនឹងត្រូវរៀបចំការប្រកួតប្រជែងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
 
ក្នុងឱកាសនោះដែរ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានទៅចូលរួមដោយផ្ទាល់និងបានជូនពរដល់យុវជនមានពិការភាពដែលត្រូវចូលរួមប្រកួតប្រជែងទាំងអស់ឱ្យទទួលបានជោគជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ និងសង្ឃឹមថាយុវជនមានពិការភាពដែលបានចូលរួមប្រកួតក្នុងថ្ងៃនេះនឹងមានឱកាសចូលរួមប្រកួតនៅសហព័ន្ធអារ៉ាប់អេមីរ៉ាតនាពេលខាងមុខ។ ឯកឧត្តមក៏បានលើកទឹកចិត្តចំពោះយុវជនមានពិការភាពដែលមិនបានជាប់ក្នុងវគ្គជម្រុះ ឱ្យខិតខំក្នុងឱកាសក្រោយជាបន្តទៀតផងដែរ។
 
ឯកឧត្តម ឯម ច័ន្ទមករា ក៏បានសម្តែងនូវមោទនភាពដែលជនមានពិការភាពកម្ពុជាបានចូលរួមប្រកួតប្រជែងជាមួយជនមានពិការភាពនៅតាមបណ្តាប្រទេសផ្សេងៗទៀត ខណៈកន្លងមកក៏មានជនមានពិការភាពកម្ពុជាបានទទួលបានជ័យលាភីមេដាយមាស មេដាយប្រាក់ និងសំរឹទ្ធផងដែរ។ ឯកឧត្តមក៏បានឧបត្ថម្ភថវិការមួយចំនួនលើការចំណាយសម្រាប់អាហារ ក្នុងកម្មវិធីប្រកួតប្រជែងនាថ្ងៃនេះផងដែរ។
 
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានចូលមកសួរសុខទុក្ខក្រុមតូរ្យតន្រ្តីកុមារមានពិការភាព និងបានពិចារណាក្នុងការនាំយកឧបករណ៍តន្រ្តីរបស់សម្តេចតេជោមកឧបត្ថម្ភដល់អង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងបានទស្សនកិច្ចនៅទីតាំងដែលឯកឧត្តមធ្លាប់បានឧបត្ថម្ភថវិកាមួយចំនួនក្នុងការចាក់ដីចាក់ស្មៅនិងដាំដើមឈើ ដើម្បីជាកន្លែងបង្កឱកាសដល់ជនមានពិការភាពរស់នៅទីនេះ អាចសម្រាករៀនសូត្រ ឬកម្សាន្តនៅសួនដែលឯកឧត្តមបានរៀបចំនោះ និងបានថ្លែងអំណរគុណដល់នាយកប្រត្តិបត្តិអង្គការសាមគ្កីធម៌ម៉ារីស្តកម្ពុជា ដែលបានចូលរួមជាមួយរដ្ឋាភិបាលក្នុងលើកទឹកចិត្តយុវជនមានពិការភាពបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនានា។
 
សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃនេះមានប្រទេសចំនួន១៧ និងយុវជនជាង ៥៣០នាក់ ចូលរួមប្រកួតប្រជែងតាមអនឡាញ ក្នុងថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះកម្ពុជាមានបេក្ខជនជាយុវជនពិការភាពចូលរួមសរុបចំនួន ២៤នាក់ មកពីអង្គការឡាវ៉ាឡា (MSC) វិទ្យាស្ថានជាតិអប់រំពិសេស អង្គការប៉េអេសអឺ និងយុវជនក្នុងសហគមន៍។
 
គួរឱ្យដឹងដែរថា ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកលសម្រាប់យុវជនមានពិការភាព (GITC) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព (ទំនាក់ទំនងបច្ចេកវិទ្យា) ICT របស់យុវជនមានពិការភាព បង្កើតមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ ហើយនៅឆ្នាំ២០២៤ នឹងត្រូវបានអភិវឌ្ឍទៅជាការប្រកួតប្រជែងប្រកបដោយនិរន្តរភាពជាងមុន ដោយការពង្រឹងភាពជឿជាក់នៃការប្រកួតប្រជែងដ៏ល្បីជាអន្តរជាតិ និងឯករាជ្យភាពនៃប្រទេសដែលចូលរួម៕

ដៃគូរបស់យើង