កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការក្រសួងរៀបចំដែនដី
ចុះផ្សាយ: ថ្ងៃទី17 ខែ09 ឆ្នាំ2025
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជាមួយក្រុមការងារសកម្មភាពជនពិការក្រសួងរៀបចំដែនដី ទីស្តីការក្រសួងរៀបចំដែនដី៖ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នេត អ៊ុន អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍ក.ស.ជ. បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមការងារសកម្មភាពជនពិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកជំទាវ ទិត្យ ច័ន្ទតារីន រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍនសេវាពិការភាពនៃអ.ក.ស.ជ. លោក សុង សិទ្ធិ អ្នកសម្របសម្រួលបរិយាបន្នពិការភាពនៃ UNDP លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ មន្ត្រីជំនាញនៃអ.ក.ស.ជ និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) សរុបចំនួន ១២នាក់ (ស្រី ២នាក់ មានពិការភាព ៣នាក់ ស្រី ១នាក់) នៅសាលប្រជុំទីស្តីការក្រសួងរៀបចំដែនដី៕













ភាសាខ្មែរ
English



