សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធ
ចុះផ្សាយ: ថ្ងៃទី16 ខែ09 ឆ្នាំ2025
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធ ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ។ សិក្ខាសាលានេះមានការចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ លោក ឈុន សារ៉ន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ មេឃុំ ចៅសង្កាត់ គណៈកម្មការកិច្ចការនារីនិងកុមារ (គ.ក.ន.ក.) និងអ្នកពាក់ព័ន្ធសរុបចំនួន ១៨០នាក់ (ស្រី ៨០នាក់ ជនមានពិការភាព ១០នាក់) នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ សិក្ខាសាលនេះមានគោលបំណង ជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ តាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលនិងបញ្ជ្រាបការងារពិការភាព ក្នុងផែនការសកម្មភាពតាមមន្ទីរ អង្គភាព និងវិស័យរៀងៗខ្លួន។ សិក្ខាសាលានេះទទួលបានការគាំទ្រពីកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP)៕













ភាសាខ្មែរ
English



