រក្សាទំនាក់ទំនង:
អ៊ីមែលៈ dac@dac.gov.kh ទូរស័ព្ទៈ (855)23 727 428 អាសយដ្ឋាន: អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ភាសាខ្មែរ English
​​
ព័ត៌មាន
ព័ត៌មានពាក់ព័ន្ធ
យុវជនមានពិការភាពកម្ពុជា បន្តចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី30 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពកម្ពុជានិងប្រតិភូ ចូលរួមពិធីបើកនិងប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា (IT) ឆ្នាំ២០២៥
ចុះផ្សាយ: ថ្ងៃទី29 ខែ10 ឆ្នាំ2025
យុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី27 ខែ10 ឆ្នាំ2025
មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុបរិយាបន្នពិការភាព Disability Inclusive Marker
ចុះផ្សាយ: ថ្ងៃទី26 ខែ10 ឆ្នាំ2025
សេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចូនយុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៥ នៅទីក្រុងអ៊ូលសាន សាធារណរដ្ឋកូរ៉េ
ចុះផ្សាយ: ថ្ងៃទី25 ខែ10 ឆ្នាំ2025
Find us on Facebook
ចំនួនអ្នកចូលទស្សនា

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមក្នុងពិធីហែរក្បួន និងដង្ហែរធម្មយាត្រាគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ

ចុះផ្សាយ: ថ្ងៃទី30 ខែ08 ឆ្នាំ2025
ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមក្នុងពិធីហែរក្បួន និងដង្ហែរធម្មយាត្រាគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ

ស្រុកពាមជរ÷ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ចូលរួមក្នុងពិធីហែរក្បួន ថ្មើរជើងដើម្បីសន្តិភាព PEACE WALK និងដង្ហែរធម្មយាត្រាគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ក្រោមទិសស្លោក «អរគុណសន្តិភាព កម្ពុជាត្រូវការសន្តិភាព» នៅស្រុកពាមជរ ខេត្តព្រៃវែង។

ពិធីនេះមានការចូលជាអធិបតីពីសំណាក់ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង និងមានការចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងសង្គមកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ជនមានពិការភាព និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៧ ១៣៧អង្គ/នាក់។

ក្បួនដង្ហែរធម្មយាត្រានេះមានគោលបំណងគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដោយមានការច្រៀងរួមគ្នានូវបទ ពង្សាវតារខ្មែរ! ដែនដីខ្មែរ! គន់មើលទៅមេឃ! អមដោយការស្រែក «អរគុណសន្តិភាព! កម្ពុជាត្រូវការសន្តិភាព យើងជឿជាក់លើរដ្ឋាភិបាលកម្ពុជា! ជយោ ព្រះរាជាណាចក្រកម្ពុជា! ជយោ សម្តេចតេជោ! ជយោ សម្តេចធិបតី!...!» ជាពិសេស គឺទាមទារឱ្យមានការដោះលែងកងទ័ពទាំង ១៨រូប ដោយគ្មានលក្ខខណ្ឌ៕












ដៃគូរបស់យើង